មានរឿងចម្លែកមួយ ត្រូវបានប្រភពសារព័ត៌មានបរទេសភាគច្រើន បានចេញផ្សាយនៅលើគេ
ហទំព័ររបស់ខ្លួន ពោលគឺ មានបុរសជនជាតិអូស្រ្តាលីម្នាក់ បានចំណាយពេលដល់ទៅ 2 ថ្ងៃ
អង្គុយនៅលើចានបង្គន់ ហើយបទពិសោធន៍ផ្ទាល់មួយនេះត្រូវបានគាត់ ចែកផ្សាយពេញពិភព
អ៊ីនធើណែត។
លោកអ្នកប្រាកដជាលាន់មាត់ថា តើបុរសម្នាក់នេះឆ្កួតឬយ៉ាងណា? ជាការពិត គាត់មិនមែនឆ្កួត
នោះទេ ។ ក្រោយពីគាត់បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន The Herald Sun ក៏
បានបញ្ជាក់យ៉ាងច្យាស់ ពីមូលហេតុដែលគាត់បានធ្វើបែបនេះ ពោលគឺ គាត់ចង់រក មូលនិធិ
អោយបានជាង $50.000 ដើម្បីទ្រទ្រង់ដល់សង្វាក់ផលិតកម្មរបស់គាត់ ដែលមានទំនួលខុស
ត្រូវទៅលើកាកសំនល់ក្រដាសអនាម័យ ដែលបានបន្សល់ក្រោយពីបន្ទោរបង់រួច។
បើតាមការបញ្ជាក់អះអាងពីភ្នាក់ងារ ABC បានអោយដឹងថា ៖ ទិន្នន័យជាផ្លូវការបានបង្ហាញ
ប្រាប់និងបញ្ជាក់ថា មានមនុស្សដល់ទៅជាង 2,5 លាននាក់ បានខ្វះនូវអនាម័យជាមូលដ្ឋាន
ដែលជាហេតុធ្វើអោយរាល់ប្រាក់ចំណេញពាក់កណ្តាល ដែលទទួលបានពីសង្វាក់ផលិតកម្ម
របស់គាត់ និង បរិច្ចាកបន្តនៅក្នុងមូលនិធិ WaterAid ដើម្បី រួមចំណែកមួយផ្នែកនៅក្នុងការ
កសាងនូវបង្គន់អនាម័យនៅក្នុងទ្វីបអាហ្រ្វិក។
គួរបញ្ជាក់ផងដែរថា លោក Simon Griffiths គឺជាជាតិអូស្រ្តាលី និង មានវ័យ 29 ឆ្នាំបានបញ្ជប់
ការសិក្សារបស់ខ្លួនជំនាញវិស្វកម្ម ក៏ដូចជាសេដ្ឋកិច្ច ហើយលោកបានធ្វើការតាំងចិត្ថផងដែរថា
លោកនឹងមិនងើបចេញពីចានបង្គន់នោះទេ បើសិនណាលោកមិនរកបាននូវប្រាក់មូលនិធិដែល
មានចំនួនជាង$50.000 ក្នុងការជួយដល់មូលនិធិនៅក្នុងទ្វីបអាហ្រ្វិកនោះទេ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ globalpost