CamNews

កំសាន្ត 

ប៊ុន ផៃលីន បញ្ជាក់ថា បុរសនោះគ្មានពាក់ផ្កាយ លើស្មា និងលែងលះ ប្រពន្ធ ៥ឆ្នាំហើយ..!

ភ្នំពេញៈ ថ្មីៗនេះ ព័ត៌មានដ៏រសើបមួយ បានលេចឮថា តារាសម្តែងសម្បូរ សាច់ដើមទ្រូង កញ្ញា ប៊ុន ផៃលីន បានលួចលាក់បង្កាត់ភ្លើង ស្នេហ៍ស្ងាត់ៗ ជាមួយបុរសសម្បូរទ្រព្យ ពាក់ផ្កាយ៣លើស្មាម្នាក់ ក្រោយពីពួកគេ ទាំងពីរនេះ បានបណ្តើរគ្នាត្រសង ចូលរួមខួបកំណើតរបស់ កញ្ញា សេង សូណា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះ ។

ទាក់ទងនឹងព័ត៌មានលេចឮ រហូតដល់ថ្នាក់បែកធ្លាយ រូបថតបណ្ដើរគ្នា ធ្វើឲ្យលោកផ្កាយ៣ មានការមិនសប្បាយចិត្ត ចំពោះប៊ុន ផៃលីន នៅពេលនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខប្រតិកម្មខ្លាំងៗ ដោយច្រានចោលព័ត៌មាន ទាំងអស់នោះថា មិនមែនជាការពិត ហើយវាក៏ជារឿងខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាង និងបុរសម្នាក់នោះផងដែរ ។

តារាស្រីមានដើមទ្រូងធំមូលក្បំ និយមស្លៀកពាក់សិចស៊ី កញ្ញា ប៊ុន ផៃលីន បានប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះថា នាងពិតជាមានអារម្មណ៍ សោកស្តាយ និងហួសចិត្តខ្លាំងមែនទែន នៅពេលមាន បណ្តាញសារព័ត៌មាន ធ្វើការចុះផ្សាយថា នាងមានទំនាក់ទំនងស្នេហា ជាមួយបុរសផ្កាយ៣ទាំង ដែលរឿងនោះ មិនមែនជាការពិត ។ នាងបានបកស្រាយ រួចហើយថា បុរសដែលនាងបណ្តើរ ទៅចូលរួមខួបកំណើត របស់ សូណា នោះ គ្រាន់តែជាបងប្រុសធម៌ របស់នាងប៉ុណ្ណោះ ។

តែដល់ពេលសារព័ត៌មានចុះផ្សាយ បែរជានិយាយគ្មានការពិត ហើយថែមទាំងថា គាត់ពាក់ផ្កាយទៀត ដូច្នេះនាងចង់បញ្ជាក់ថា បុរសនោះគ្រាន់តែ ជាអ្នកជំនួញធម្មតា មិនមែនជាផ្កាយ៣ ដូចការចុះផ្សាយឡើយ ។

តារាចម្រៀង រូបស្រស់ចូលចិត្តស្លៀកពាក់ ខើចលើខើចក្រោម ប៊ុន ផៃលីន បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំនិងបុរសម្នាក់នោះ មិនមានទំនាក់ទំនង ស្នេហាជាមួយគ្នាទេ ពួកខ្ញុំទាំងពីរនាក់ គ្រាន់តែរាប់អានគ្នា ដូចជាបងប្អូន គ្មានអ្វីលើសពីនេះទេ ហើយនៅថ្ងៃខួបកំណើតនោះ ខ្ញុំគ្រាន់តែសុំ ដោយសារគាត់ (រួមដំណើរជាមួយគ្នា)ទៅចូលរួមកម្មវិធីតែមួយជាមួយគ្នា ព្រោះតែខ្ញុំអត់មានឡានជិះ ទើបទៅជាមួយគ្នា ប៉ុន្តែមិនមែនមានន័យថា បណ្តើរគ្នា ដោយសារតែស្នេហាឬការស្រលាញ់ឡើយ ..!" ។

កញ្ញា ប៊ុន ផៃលីន បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ពេលនេះចំណងមិត្តភាព របស់ពួកនាង បានឈានដល់ការប្រះស្រាំ និងអាក់អន់ចិត្ត ជាមួយគ្នា រហូតដល់មើលមុខគ្នាលែងចំ ។ ចំពោះមូលហេតុ ដែលធ្វើឲ្យពួកគេទាំងពីរ បែកបាក់គ្នាបែបនេះ ដោយសារតែបុរសម្នាក់នោះ មានការខឹងសម្បារ ចំពោះព័ត៌មានថា គាត់ជាមន្ត្រីពាក់ផ្កាយ៣ ទាំងដែលការ ពិតគាត់ គ្រាន់តែជាអ្នករកស៊ីធម្មតា។ ការចុះផ្សាយបែបនេះ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់គាត់ ព្រោះគាត់គ្រាន់ តែជាអ្នករកស៊ីធម្មតាៗប៉ុណ្ណោះ ។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា រវាងនាង និងបុរសម្នាក់នោះ គ្មានទំនាក់ទំនងស្នេហា ជាមួយគ្នាឡើយ ហើយនាងក៏មិនបានទៅលួច មានស្នេហាជាមួយប្តីគេដែរ ព្រោះថាបុរសម្នាក់នោះ បានលែងលះភរិយា៥ឆ្នាំហើយ គាត់ជាបុរសពោះម៉ាយ ហើយនាងក៏ចង់បញ្ជាក់ថា ពេលនេះនាងនៅទំនេរ គ្មានទំនាក់ទំនងស្នេហា ជាមួយបុរសណាឡើយ ៕

ទោះបីជាយ៉ាងណា ការបង្ហើបឲ្យដឹងថា បុរសម្នាក់នោះ ដែល ប៊ុន ផៃលីន បានបណ្ដើរចូលរួមកម្មវិធី ខួបកំណើត សេង សូណា មានពាក់ផ្កាយ លើស្មា ក៏ជាការនិយាយប្រាប់ដល់ បណ្ដាញសារព័ត៌មាននានា ពីសំណាក់ នាង ប៊ុន ផៃលីន ដែរ ពោលគឺនាងអះអាងដោយខ្លួនឯង ពេលនាងចូលរួមក្នុងកម្មវិធី ខួបកំណើតនោះតែម្ដង មិនមែនព័ត៌មានទាំងនោះ ចេះតែផ្សាយគ្មានប្រភព ការពិតនោះទេ ។ ប៉ុន្តែពេលនេះ ប៊ុន ផៃលីន បែរជានិយាយថា បុរសនោះ គ្មានផ្កាយលើស្មា ដោយគ្រាន់តែជាអ្នករកស៊ីធម្មតា ហាក់បីដូចជាចង់លុបលាង នូវកំហុសរបស់ខ្លួន ពេលបុរសនោះខឹង និងស្ដីបន្ទោសខ្លាំង រឿងបញ្ចេញព័ត៌មាន អួតពីឋានប្រាប់ដល់អ្នកកាសែត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh