ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស អូដីធី ដែលបានចេញ
ផ្សាយនាពេលកន្លងទៅបានបញ្ជាក់អោយដឹងផងដែរថា នាពេលថ្មីៗនេះ ចិនបានផលិតឧបករណ៍
ស្រូបយកទឹកកាមដោយស្វ័យប្រវត្តិ។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បណ្តាមន្ទីរពេ
ទ្យមួយចំនួននៅប្រទេសចិនកំពុងតែបំពាក់ឧបករណ៍ថ្មីមួយ ដែលមានសមត្ថភាពអាចបូម ឬ ស្រូប
យកទឹកកាមបុរសបាន ដើម្បីយកទៅប្រើប្រាស់ក្នុងការបន្តពូជ ស្របពេលដែល ឧបករណ៍បូមទឹក
កាមដោយស្វ័យប្រវត្តិមួយនេះកំពុងត្រូវបានគេណែនាំអោយ ប្រើនៅតាមមន្ទីរពេទ្យមួយចំនួននៅ
ក្នុងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា តាមរយៈរូបភាពឧបករណ៍បូមទឹកកាម ដោយស្វ័យប្រវត្តិនេះ វាមានតួនាទី
ច្រើន និ ងមានការណែនាំសម្រាប់ការប្រើប្រាស់ទៅតាមទំហំលិង្គ និងតម្រូវការកម្ពស់ ឬចំណូល
ចិត្តរបស់អ្នកប្រើម្នាក់តែម្តង ខណៈពេលដែលគេសង្កេតឃើញនៅលើអេក្រង់ផ្នែកខាងលើមានខ្សែ
វីដេអូចាក់បង្ហាញឲ្យ អ្នកប្រើយល់ដឹងលើឧបករណ៍នោះ អេក្រង់នោះក៏មានសារដុតរោលអារម្មណ៍
ធ្វើឲ្យអ្នកប្រើប្រាស់ម៉ាស៊ីនស្រើបស្រាលងាយនឹងបញ្ចេញទឹកកាមមកក្រៅខណៈដែលបំពង់ស្រោម
លិង្គនឹងធ្វើសកម្មភាពរឺតចុះឡើង ដើម្បីឲ្យលិង្គដល់ចំណុចកំពូល។
ទន្ទឹមនឹងគ្នានេះដែរ របាយការណ៍ដដែល ក៏បានបន្ថែមអោយដឹងផងដែរថាឧបករណ៍នេះត្រូវបាន
គេដាក់ឲ្យក្រុមអ្នកជំងឺប្រុសណា ដែលមានផលលំបាកពេលចង់បញ្ចេញទឹកកាមខ្លួន ឬពេលពិបាក
ក្នុងការប្រើវិធីសាស្ត្រ ដ៏ចាស់គំរឹលនៃការបញ្ចេញទឹក កាមចោលនោះ ស្របពេលដែលវាត្រូវបាន
រកអោយឃើញថា បានដាក់តាំងលក់នៅលើគេហទំព័រអ៊ិនធើណេតចិន (http://sanwegroup.en.ali
baba.com/product/538379418-200289434/automatic_Sperm_extractor.html) ជា្របកាន់តែច្បាស់
តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រតនៈ
ប្រភព ៖ Oddity