CamNews

ព័ត៌មានអន្តរជាតិ 

មន្រ្តីផ្លូវការ កងទ័ពជើងទឹក "រលកសញ្ញា ដែលចាប់បាន កាលពីកន្លងទៅ មិនមែនចេញពី ប្រអប់ខ្មៅ MH370 នោះទេ"

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់គេ ហទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន អោយដឹងថា បណ្តារលកសញ្ញា​ ទាំង ៤ ដែលបានចាប់បាន នៅត្រង់ចំនុចកណ្តាល នៃការរុករក យន្តហោះ ម៉ាឡេស៊ី   MH370  កាលពី ៧ សប្តាហ៍កន្លងទៅនេះ វាពុំមែនជា រលកសញ្ញាចេញពីប្រអប់ខ្មៅ យន្តហោះ ខាងលើ ដែលបានបាត់ទៅនោះទេ ។

ការទទួលស្គាល់ រហូតដល់មានការអះអាង យ៉ាងដូច្នេះ អាចកើតឡើងទៅបាន កាលពីថ្ងៃពុធ ម្សិល មិញនេះ ក្រោយពីមានកិច្ចការប្រឹងប្រែង      ធ្វើ ការស្កែន នូវ បាត សមុទ្រ មានវិសាសភាពដល់ទៅ ៣២៩ ម៉ាយ ការ៉េ តែពុំបានរកឃើញ រលកសញ្ញា ឬក៏បំណែកកំទេចកំទី យន្តហោះ ប្រភេទ Boeing 777-200 ដែលបានបាត់ខ្លួន ដោយអាថ៍កំបាំងននោះទេ ។

លោក Michael Dean  នាយក រងកងទ័ពជើង ទឹកសហរដ្ឋអាមេរិក  នៃដែនសមុទ្រ វិស្វកម្ម អះអាង អោយដឹងថា អាជ្ញាធរ ជឿជាក់ថា បណ្តារលកសញ្ញា ដែលបានចាប់បាន កាលពីពេលកន្លងទៅនោះ វាពុំមែនចេញពីប្រអប់ខ្មៅ MH370 ដែលបានបាត់់ខ្លួនកាលពី ថ្ងៃទី ៨ មីនា នោះទេ តែវាអាចជា របរ របស់ ដែលជាស្នាដៃមនុស្សជាតិណាមួយ ធ្វើឡើង មិនដែលជាប់ពាក់ព័ន្ធទៅនឹងយន្តហោះ ទៅវិញ ទេ ។

បន្ថែមពីលើនេះ ប្រភពដដែលបញ្ជាក់បានថា     កាលបើ រលកសញ្ញា  ពិតជាចាប់បាន និង បង្ហាញ សញ្ញាណហើយនោះ ច្បាស់ណាស់ មិនយូរមិនឆាប់ យន្តហោះ ពិតជារកឃើញជាក់ជាមិនខាន តែ នេះ មិនចាំបាច់ តែតួយន្តហោះ ឬប្រអប់ខ្មៅ ឬក៏   បំណែកកំទេចកំទី អ្វីនោះទេ សុទ្ធសឹងតែ​ ពុំទាន់ រកឃើញ ។

លោក Michael បន្តអោយដឹងថា អាជ្ញាធរ  មានជំនឿ ជាក់ ថា វាពុំមែនជារលកសញ្ញាចេញពីប្រអប់ ខ្មៅនោះទេ តែផ្ទុយទៅវិញ វាអាចជារលកសញ្ញា ដែលចាប់បានទៅលើ បណ្តាឧបករណ៍រុករកក្រោម ទឹក ពីព្រោះថា   កាលបើ  ឧបករណ៍រុករក  ក្រោមទឹក មានករណីជ្រាប  ទឹក ចូលហើយនោះ ច្បាស់ ណាស់ វាពិតជាបន្លឺសម្លេង ខណៈវិនាទីនោះ អាចនឹងមានការចាប់បានរលកសញ្ញា ក៏ថាបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH370