បណ្តារូបភាពកាលពីពេលថ្មីៗនេះ របស់តារាសម្តែង ដែលកើតនៅឆ្នាំ ១៩៧២ មកពីតៃវ៉ាន់ គឺអ្នកស្រី Wu Wen Xuan បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើសម្រស់ ដ៏ ក្មេងវ័យរបស់គាត់។ តារាសម្តែងស្រី Wu Wen Xuan នៅឆ្នាំនេះ មានអាយុ៤១ឆ្នាំហើយ ប៉ុន្តែគាត់ នៅតែមានស្បែកភ្លឺរលោងតឹងណែន ជាមួយនឹងរូបសម្ផស្សនៅតែក្មេងវ័យ ដូចជាយុវវ័យ ដូច្នេះ ដែរ។
ខុសប្លែកពីស្រីស្អាតដទៃផ្សេងទៀត ដែលភាពក្មេងវ័យ អាចនៅរក្សាទៅបាន គឺមួយផ្នែកធំដោយ សារ ពួកគេនៅមិនទាន់ផ្តល់កំណើតកូនម្តងណាឡើយ។ ប៉ុន្តែសម្រាប់ Wu Wen Xuan វិញ គឺបាន ក្លាយជាម្តាយរបស់ក្មេងជំទង់ម្នាក់ ដែលមានអាយុ ១៤ឆ្នាំទៅហើយ។ បើទោះជាពួកគេជា ម្តាយ និងកូនជាមួយគ្នា ប៉ុន្តែបើយើងក្រលេកមើលទៅរូបភាពពួកគេទាំងពីរនាក់ ដែលបានថតរួមគ្នា គឺមើលទៅមិនខុសអ្វីពីបងស្រី និងប្អូនប្រុសនោះទេ។
អ្នកនិយមលេងអ៊ីនធឺណេត ជាច្រើននាក់ បានបញ្ចេញមតិយោបល់ប្រហាក់ប្រហែលគ្នាថា ទំហំទាំង បីដ៏សក្តិសម បូករួមនឹងសម្រស់ផ្ទៃមុខដ៏ក្មេងវ័យដូច្នេះ គឺប្រាកដជាបានមកពីការ វះកាត់កែសម្ផស្ស មិនខានឡើយ។ ឆ្លើយតបនឹងអ្វីដែលគេបញ្ចេញមតិយោបល់ ខាងលើ តារាសម្តែងស្រីវ័យ ៤១ឆ្នាំ រូបនេះ បានអស់សំណើច ហើយនិយាយថាៈ "ស្ថិតក្នុងវ័យ ៤១ឆ្នាំទៅហើយ ខ្ញុំមិនបានគិតដល់ ទៅរឿងកែកុន ធ្វើខ្លួនស្អាត ដោយសារមុខកាំបិតនោះទេ។ ម៉្យាងទៀតកូនប្រុសខ្ញុំ គេក៏មិនចូលចិត្ត ឲ្យខ្ញុំធ្វើដូច្នេះដែរ"។
តើតារាសម្តែងស្រីវ័យ ៤១ឆ្នាំ ម្នាក់នេះ មានរូបសម្ផស្ស នៅតែក្មេងវ័យ ស្រស់ស្អាត គួរឲ្យមិត្តៗ យុវវ័យ ច្រណែនយ៉ាងណានោះ? សូមទស្សនាបណ្តារូបភាពរបស់ Wu Wen Xuan ខាងក្រោមនេះ ទាំងអស់គ្នា៖
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14