ព័ត៌មានកីឡា៖ ប្រធានក្រុម Chelsea លោក Jose Mourinho មិនពេញចិត្ដនឹងទង្វើថ្នាក់ដឹកនាំក្រុមជម្រើសជាតិឡើយ ខណៈដែល កីឡាកររបស់គាត់ Diego Costa វិលត្រលប់មកពីការប្រកួតនៅ អេស្ប៉ាញវិញ ។
លោក Jose Mourinho បានបោះពាក្យសម្ដីទៅកាន់ ប្រធានក្រុមជម្រើសជាតិលោក Roy Hodgson ថា តើគួរនិងផ្ដល់ដំណោះស្រាយយ៉ាងណា ចំពោះគាត់សម្រាប់ការប្រកួតក្នុងរដូវកាលនេះ ពីព្រោះកីឡាករខ្លាំងរបស់គាត់ Diego Costa មិនទទួលបានការមើលថែបានល្អឡើយ ខណៈពេលទៅប្រកួតនៅអេស្ប៉ាញ ដោយស្ពាយ នៅជម្ងឺចាស់កាន់តែធ្ងន់ធ្ង ហើយបញ្ហានេះ និងធ្វើឲ្យគាត់ដកបេក្ខភាពការប្រកួតចេញនៅថ្ងៃអង្គារ៍នេះដោយប៉ះជាមួយ Maribor ។ មិនត្រឹមតែប៉ុណ្ណោះស្ថិតនៅក្នុងមន្ទិលសង្ស័យ Diego Costa ប្រហែលជាគ្មានឱកាសចូលរួមប្រកួតជាមួយ Manchester United នៅថ្ងៃអាទិត្យ ប្រសិនបើជម្ងឺនៅតែ មិនទាន់ជាសះស្បើយ។
លោក Jose Mourinho បានលើកឡើងបន្ថែមទៀតថា គ្មានច្បាប់ គ្មានវិធានការណាការពារក្រុមគាត់ទេ ខណៈពេលការប្រកួតថ្នាក់ជាតិ ទាំងមួល ការយកចិត្ដទុកដាក់ មានត្រឹមតែ ការគិតតែប៉ុណ្ណោះ ។ គ្រប់យ៉ាងវាអាស្រ័យលើពូកគេទាំងអស់ ដើម្បីផ្ដល់ការមើលថែ និង ព្យាបាលដល់កីឡាកររបស់គាត់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror