សេចក្តីសម្រេច របស់លោក បារ៉ាក់អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ប្រកាសធ្វើអន្តរាគមន៍
យោធា ប្រឆាំង ប្រទេសស៊ីរី គឺជាចេតនារបស់ សហរដ្ឋអាម៉េរិកផ្ទាល់តែម្តង មិនមែនមានប្រភព
មកពី ប្រទេសដទៃផ្សេង ទៀតនោះទេ។ ហេតុផលដ៏សំខាន់តែមួយគត់ កើតចេញពីទស្សនវិស័យ របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិករូបនេះ ដោយការ បញ្ចៀសមិនចង់ឲ្យ អំណាចផ្តាច់មុខ តែមួយ
គត់ លើសកលលោក របស់សហរដ្ឋអាម៉េរិក ត្រូវបញ្ចប់។ មានកត្តាសំខាន់ បួនយ៉ាងដែលជំរុញឲ្យ
សហរដ្ឋអាម៉េរិក ប្រកាន់ជំហរ វាយប្រហារប្រទេស ស៊ីរី បើទោះបីជាមិនមាន ការបោះឆ្នោតគាំទ្រពី
សភាសហរដ្ឋអាម៉េរិកក៏ដោយក្តី។
កត្តាសំខាន់ទី១ ៖ ការចង់លុបបំបាត់ភាព អាម៉ាស់របស់សហរដ្ឋអាម៉េរិក ដែលធ្លាប់មានបទពិសោធន៍
បរាជ័យក្នុង ការធ្វើសង្គ្រាមក្នុងប្រទេសស៊ីរី ដោយការវាយប្រហារនេះ មានការចូលរួមពីសំណាក់ សហ
រដ្ឋអាម៉េរិកផ្ទាល់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ។ ប៉ុន្តែប្រទេសស៊ីរី ព្យាយាមទប់ទល់បញ្ហានេះ ក្រោមការដឹក
នាំរបស់ លោកប្រធានាធិបតី បាស្សា អាល់ អាស្សាដ និងការខិតខំប្រឹងប្រែង រួមជាមួយនឹង ភាពរឹងមាំ
របស់កងកម្លាំងប្រទេសស៊ីរី បានផ្តួលរំលំសហរដ្ឋអាម៉េរិក ឲ្យបរាជ័យយ៉ាងអាម៉ាស់ ព្រមទាំងបាន
បណ្តេញ កងកម្លាំងទាហានស៊ីឈ្នួល បរទេសរាប់ពាន់នាក់ ដែលមកពីបណ្តា ប្រទេសចំនួន ៨០ ប្រ
ទេស ឲ្យវិលត្រឡប់ទៅកាន់ ប្រទេស កំណើតរបស់ខ្លួនវិញ។
គួរបញ្ជាក់ថា ក្រុមកងកម្លាំងដែលចូលរួម ក្នុងការវាយប្រហារចុងក្រោយ បំផុត ក្នុងប្រទេស ស៊ីរី មាន
ប្រភព មកពី ប្រទេសស៊ូដង់ ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ Bandar Bin Sultan ជាមេដឹកនាំដ៏
ពិតប្រាកដ របស់ក្រុមភេវរករ អាល់កៃដា ដោយបានប្រមូលផ្តុំក្រុមសកម្មប្រយុទ្ធចំនួន ២០.០០០នាក់
ក្រោមការ ហ្វឹកហាត់ ពីសំណាក់សហរដ្ឋអាម៉េរិក បារាំង និងចក្រភពអង់គ្លេស ដើម្បីធ្វើជាកងកម្លាំង
ពិសេស ប្រឆាំង ប្រទេសស៊ីរី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រុមភេវរករអាល់កៃដា ដែលប្រចាំការ
ក្នុងប្រទេសស៊ីរី ជា ឧបករណ៍ដ៏សំខាន់ សម្រាប់បម្រើប្រយោជន៍ សហរដ្ឋអាម៉េរិក។ គម្រោងការណ៍
ចុងក្រោយ របស់ សហរដ្ឋអាម៉េរិក គឺបង្កការហ្វឹកហ្វរក្នុងទីក្រុង ដាម៉ាស់។ ជាអកុសលការ វាយប្រ
ហាររបស់ក្រុម Jihadis-Takfirist ក្នុងប្រទេស ស៊ីរី ត្រូវបានវាយបំបែក នៅត្រង់កំពែង ដែលកសាង
នៅជុំវិញ ទីក្រុង ដើម្បីបង្កាការ វាយប្រហារណាមួយ ពីសំណាក់ពួកបរទេស។
កត្តាសំខាន់ទី២ ៖ សហរដ្ឋអាម៉េរិក វាយប្រហារប្រទេសស៊ីរី ដើម្បីបង្ហាញអំណាច និងការពារអំណាច
អនុត្តរភាពលើ ឆាកអន្តរជាតិ ដែលខ្លួនធ្លាប់មានពីមុនមក។ ស្ថិតក្នុងការប្រឈមមុខនឹង បញ្ហាបែបនេះ
ប្រទេសស៊ីរី បានព្យាយាម ប្រើប្រាស់កម្លាំងសម្រាប់ ប្រឆាំងនូវអំណាច អនុត្តរភាពដាច់តែឯង របស់
សហរដ្ឋអាម៉េរិក ។ ជាទម្លាប់របស់សហរដ្ឋអាម៉េរិក ក្នុងអំឡុងនៃការវាយប្រហារ ប្រទេសណាមួយ
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងបន្ទន់ឥរិយាបទ ក្នុងគោល បំណងចងសម្ព័ន្ធភាព ជាដៃគូ ជាមួយ
អន្តរជាតិ ដោយធ្វើយ៉ាងណា ស្របតាមគោលការណ៍ ក្នុងនោះមានដូចជា កិច្ចព្រមព្រៀងទីក្រុង ហ្សឺ
ណែវ។ ប៉ុន្តែមិន យូរប៉ុន្មាន បន្ទាប់ពីស្រូបប្រយោជន៍ ពីការចងសម្ព័ន្ធមិត្តនេះរួចហើយ សហរដ្ឋអាម៉េ
រិក ព្យាយាមលុបបំបាត់កិច្ចព្រមព្រៀងចោលតែម្តង។ គួរបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ន គោលបំ
ណង នៃការវាយប្រហារប្រទេស ស៊ីរី នៅតែស្ថិតនៅដិតជាប់ក្នុង ខួរក្បាល របស់សហរដ្ឋអាម៉េរិក
ដោយសារវាជាមធ្យោបាយ តែមួយគត់ និងចុងក្រោយបំផុត សម្រាប់ធ្វើតេស្ត សាកល្បងសមត្ថភាព និងបង្ហាញនូវអំណាចតែមួយគត់របស់សហរដ្ឋអាម៉េរិកទូទាំងពិភពលោក ។ ប្រសិនបើអំណាចអនុ
ត្តរភាព ដែលជាភាពឈ្នះដាច់គេ របស់ សហរដ្ឋអាម៉េរិក ត្រូវបញ្ចប់ មានន័យថា ជាការបញ្ចប់នូវអំ
ណាច កម្មសិទ្ធិ និងផលប្រយោជន៍នានា ដែល សហរដ្ឋអាម៉េរិកធ្លាប់ដណ្តើម បានអស់រយៈពេល
ជាងម្ភៃឆ្នាំ តាំងពីសហភាពសូវៀតត្រូវដួលរលំមក។ ករណី សហរដ្ឋអាម៉េរិក បាត់បង់អំណាចនេះ
វាអាចឈានទៅរកការផ្លាស់ប្តូរ ក្នុងទំនាក់ទំនងអន្តរជាតិ ផ្លាស់ប្តូរ រចនាសម្ព័ន្ធនៃ អង្គការសហប្រជា
ជាតិ ដែលធ្លាប់ តែស្ថិតនៅក្នុងកណ្តាប់ដៃ របស់ប្រទេសមហាអំណាច មួយនេះ អស់រយៈពេល ជា
យូរណាស់មកហើយ ហើយក៏ជា ឧបករណ៍ដែល រដ្ឋាភិបាល វ៉ាស៊ីនតោន ប្រើប្រាស់សម្រាប់បម្រើ
ប្រយោជន៍របស់ខ្លួន។
ដោយឡែកហេតុផលទី៣ ៖ ការវាយប្រហារប្រទេស ស៊ីរី អាចជាការផ្តល់ផលប្រយោជន៍មួយ
សម្រាប់ ប្រទេស ដែលជាសម្ព័ន្ធមិត្តចាក់ទឹក មិនលេចរបស់ សហរដ្ឋអាម៉េរិក ។ ជាការពិតណាស់
ជោគវាសនារបស់ ប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់នានា ដែលជាអាយ៉ងរបស់ សហរដ្ឋអា
ម៉េរិក ស្ថិតនៅលើការ វាយប្រហារប្រទេសស៊ីរី ។ សម្ព័ន្ធមិត្តនានា របស់សហរដ្ឋអាម៉េរិក ដែលមាន
ដូចជា ប្រទេសលោកខាងលិច អ៊ីស្រាអែល និងប្រទេសតួកគី ដឹងច្បាស់ថា ប្រសិនបើប្រទេសស៊ីរី
និងលោកប្រធានាធិបតី បាស្សា អាល់អាស្សាដ ទទួលបានជ័យជម្នះ វានឹងជំរុញឲ្យបង្កើត បានជា
ចលនាជាតិនិយម ក្នុងពិភពអារ៉ាប់ ដែលប្រឆាំង នឹងចលនា Zionist (ជាចលនាដែលបង្កើតឡើង
ដើម្បីគាំទ្រ ប្រទេស អ៊ីស្រាអែល)។ ជ័យជម្នះ នឹង ពង្រឹងសក្តានុពល ប្ររទេស ស៊ីរី និងអ៊ីរ៉ង់កាន់
តែរឹងមំា។ មិនតែប៉ុណ្ណោះចលនា ទប់ទល់ និងការពារខ្លួនរបស់ប្រទេសទាំងពីរ នឹងកំញើញប្រទេស
អ៊ីស្រាអែល។ ការពិតទៅគោលបំណងនៃការ វាយប្រហារប្រទេស ស៊ីរី បានកើតឡើងយ៉ាងពិត
ប្រាកដ តាំងពីខែមីនា ឆ្នាំ២០១១ មកម្ល៉េះ។
ចំពោះហេតុផលចុងក្រោយនោះ គឺ ភាពជោគជ័យរបស់ប្រទេស ស៊ីរី ប្រៀបបាននឹងអាវុធសម្រាប់
វាយបក មក សហរដ្ឋអាម៉េរិក និងប្រទេសជាសម្ព័ន្ធមិត្ត ផ្សេងទៀត ជាពិសេសក្នុងយុគសម័យ នៃ
ការផ្លាស់ប្តូរ ជាក់ ស្តែងដូចជា ស្ថានភាពក្នុងប្រទេស អេហ្ស៊ីប និងការដួលរលំ នៃក្រុមភាតរភាព
មូស្លីម (Muslim Brotherhood) ។
ភាពជោគជ័យរបស់រដ្ឋាភិបាល ក្រុងដាម៉ាស់ ប្រៀបបាននឹងការដាក់អន្ទាក់ សម្រាប់ផ្តួលប្រទេស
អ៊ីស្រាអែល។ ប៉ុន្តែ ក្នុងស្ថានភាពនា ពេលបច្ចុប្បន្នសហរដ្ឋអាម៉េរិក និងដៃគូរបស់ខ្លួនមានតែសន្លឹក
បៀរ ចុងក្រោយតែមួយ គត់សម្រាប់ លេងលើឆាកនយោបាយនេះ តាមរយៈប្រើប្រាស់រូបភាព នៃ
ការធ្វើ អន្តរាគមន៍ យោធាដោយផ្ទាល់ក្នុងប្រទេសស៊ីរី ។
ជាអកុសល ប្រទេស ស៊ីរី មិនមែនជាតួអង្គឯកោលើឆាក អន្តរជាតិ ដូចលោក សាដាមហ៊ូសេន
របស់ប្រទេស អ៊ីរ៉ាក់ ឬលោក ម៉ូម៉ា ហ្គាដាហ្វី របស់ប្រទេស លីប៊ី នោះទេ។ ទំព័រមួយ នៃប្រវត្តិ
សាស្ត្របានបង្ហាញថា ប្រទេស ស៊ីរី ជាចំណុច ប្រសព្វនៃតំបន់មួយ ធ្លាប់បានទទួលជោគជ័យ
ក្នុងការវាយប្រហារលើប្រទេស អ៊ីស្រាអែល កាលពីឆ្នាំ១៩៨២ កន្លងទៅនេះ ក្នុងពេលធ្វើសង្គ្រាម
ចំនួនបួនធំៗ និងការប្រឈមមុខដាក់គ្នា ផ្នែកនយោបាយ ការទូតនានាផងដែរ។ មិនតែប៉ុណ្ណោះ
ប្រទេស ស៊ីរី បច្ចុប្បន្ននេះ មានមហាអំណាច ដ៏សំខាន់មួយ គឺប្រទេស រុស្ស៊ី សម្រាប់ធ្វើជាខ្នង
បង្អែក ។ ទោះបីជាប្រទេស រុស្ស៊ី ដែលធ្លាប់ត្រូវបាន សហរដ្ឋអាម៉េរិក បំបាក់អស់រយៈពេល ជា
យូរមកហើយនោះក្តី តែបច្ចុប្បន្ន នេះប្រទេស រុស្ស៊ី កំពុងពិចារណា បង្កើនតួនាទី របស់ខ្លួនលើ
ឆាកអន្តរជាតិ ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល