CamNews

កីឡាអន្តរជាតិ 

ជោគជ័យសម្រាប់ Barcelona​ ស្របពេលវត្ដមាន​កីឡាករ Luis Suarez

ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធរបស់ Barcelona ដែលមួួយរយៈកន្លងមកត្រូវបានផ្អាកការប្រកួត​ ព្រោះចៅក្រម អាជ្ញាកណ្ដាលដាក់ពិន័យពីទោសកំហុស ខាំកីឡាករដៃគូរប្រកួត។ សម្រាប់ការ​ឈប់​សម្រាកពីការប្រកួតនេះ កីឡាករ  Luis Suarez បានខិតខំហ្វឹកហាត់ និងពិចារណាកំហុសកន្លងមក រហូត​​​ដល់គណៈគ្រប់គ្រងផ្ដល់ឱកាស ឲ្យចូលរួមប្រកួតឡើងវិញ ជាមិត្ដភាព Mexican champions ក្នុង​​ជំនួបជាមួយក្លឹប​ Club Leon កាលពីថ្ងៃច័ន្ទ។​

ឱកាសប្រកួតមិត្ដភាពជាមួួយក្លឹប Club Leon ក្រុម Barcelona បានដណ្ដើមជោគជ័យក្នុងពន្ទុ ៦-០ ដោយវត្ដមាននៃការស៊ុតបញ្ចូលទីរបស់កីឡាករ Neymar ២ គ្រាប់ផ្ទូនៗគ្នា​ធ្វើក្រុមមានប្រៀប​លើ​ដៃគូរ។ ចំណែកកីឡាករ Luis Suarez វិញថ្វីត្បិតតែបានចូលលេងមែន តែមិនបានចូលលេងពេញ​មួយ​​ការប្រកួតនោះឡើយ ដោយឡែកកីឡាករនេះធ្វើការរង់ចាំរហូរដល់នាទីទី ៧០ ទើបបានចូល​លេង។​​ តែមិនជាថ្វីទេដោយគាត់មានឱកាសបានបង្កើតស្នាដៃឡើងវិញជាមួយ​និង ប្រជាប្រិយភាព​របស់គាត់​ដែលបាត់បង់កន្លងមក។​ លិទ្ធផលជោគជ័យសម្រាប់ក្រុមផងដែរ សមាជិកនិងអ្នកគាំ​ទ្រ​ពិតជាមាន​សេចក្ដីសោមនស្សជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងនេះ។​

ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Barcelona Suarez