CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូថ្មី បង្ហាញថា យន្ដ​ហោះ MH17 ផ្ទុះឆេះ ពេលធ្លាក់ដល់ដី

ថ្មីៗនេះ មានវីដេអូមួយ ត្រូវបានគេបង្ហោះ បង្ហាញអំពីទីកន្លែង និងយន្ដហោះ MH17 ធ្លាក់ចុះមកដី
ហើយផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះប្រហែលជាទិដ្ឋភាពដំបូងគេ ដែលត្រូវបានគេថត ខណៈ
យន្ដហោះ Boeing ធ្លាក់ កាលពីថ្ងៃទី ១៧កក្កដា។

ទីភ្នាក់ងារសារព័ត៌មាន AP ទទួលបានវីដេអីថ្មីនេះ ពីពលរដ្ឋមួយរូប នៅក្នុងភូមិ Hrabove តំបន់
Donetsk ភាគខាងកើតអ៊ុយក្រែន។ វីដេអូនេះ ត្រូវបានគេថតភ្លាមៗ បន្ទាប់ពីយន្ដហោះរបស់ក្រុម
ហ៊ុនអាកាសចរណ៍ Malaysia Airlines MH17 ដែលមានមនុស្សជិត ចំនួន ២៩៨នាក់ ជួបគ្រោះ
ថ្នាក់។

វីដេអូបង្ហាញថា មានប្រជាជនជាច្រើនកំពុងតែមានការភ័យរន្ធត់ និងឈរមើលផ្សែងខ្មួលខ្មាញ់ ដែលមានចម្ងាយពីផ្ទះរបស់ពួកគេតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ កាលពីថ្ងៃទី ១៧កក្កដា។

ពួកគេសួរគ្នាថា តើអ្នកបើកបរយន្ដហោះនៅឯណា ហើយសន្និដ្ឋានថា នេះជាយន្ដហោះរបស់
អ៊ុយក្រែន។ នៅក្នុងអំឡុងប៉ុន្មានថ្ងៃនោះ មានយន្ដហោះអ៊ុយក្រែនជាច្រើនគ្រឿង ត្រូវបានបាញ់
ទម្លាក់ ហើយអ្នកបើកបរយន្ដហោះ ភាគច្រើន ត្រូវបានក្រុមបំបែកខ្លួនចាប់ជាចំណាប់ខ្មាំង។

ក្នុងចំណោមពលរដ្ឋនៅកន្លែងកើតហេតុ មនុស្សម្នាក់សង្ស័យថា ប្រហែលជាមានយន្ដហោះច្រើន
ជាង ១គ្រឿង បានធ្លាក់។ ប៉ុន្ដែ អ្នកខ្លះយល់ថា មានតែ ១គ្រឿងប៉ុណ្ណោះ ដែលបានធ្លាក់។

កំទេចរបស់យន្ដហោះ Boeing 777 ហោះហើរពី Amsterdam មកកាន់ Kuala Lumpur ដែលត្រូវ
ជួបគ្រោះថ្នាក់នេះ បានខ្ទាតរប៉ាត់រប៉ាយលើផ្ទៃដីជាង ២០គីឡូម៉ែត្រក្រឡា។

គ្រោះថ្នាក់ខាងលើនេះ នៅតែជាបញ្ហាស្មុគស្មាញ បង្កភាពតានតឹងក្នុងផ្នែកការទូតនៃបណ្ដាប្រទេស
ពាក់ទ័ន្ធ។ ទីក្រុង Kiev និងលោកខាងលិច បានចោទក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីថា ជាអ្នក
បានបាញ់ទម្លាក់យន្ដហោះនេះ ចំណែកទូរទស្សន៍ជាតិរបស់រុស្ស៊ីវិញ បានបញ្ចេញរូបថតផ្កាយរណប
ដែលពួកគេអះអាងថា អ៊ុយក្រែនជាអ្នកនៅពីក្រោយខ្នងហេតុការណ៍នេះ។

រីឯងក្រុមមន្ដ្រីអ៊ុយក្រែន យល់ថា បណ្ដាយន្ដហោះចម្បាំងរបស់រុស្ស៊ី គឺជាអ្នកបានបាញ់ទម្លាក់ ព្រោះ
ថា MH17 កំពុងហោះហើរក្នុងរយៈកំពស់ដល់ទៅ ១០.០០០ម៉ែត្រ ពេលត្រូវបាញ់ប្រហារ។ កំពស់
នេះ បានផុតឆ្ងាយពីរង្វង់ប្រតិបត្តិរបស់បណ្ដាកាំជ្រួចដែលបាញ់ពីលើដី។

កាលពីម្សិលមិញនេះ ក្រុមជួយសង្គ្រោះ បានវិលត្រឡប់មកប្រមូលកំទេចកំទីរបស់ MH17 នៅ
កន្លែងកើតហេតុ ក្រោមការស៊ើបអង្កេតរបស់មន្ដ្រីហូឡង់ និងស្ថាបនសន្តិសុខ និងសហប្រតិបត្តិ
ការណ៍អឺរ៉ុប៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ AP/Youtube


Tags: Malaysia Airlines MH17 new video plane crash