ព័ត៌មានកីឡា៖ ការចុះហត្ថលេខារបស់កីឡាករទាំងពីរ គឺ James Rodriguez និង Toni Kroos សម្រាប់រដូវក្ដៅនេះគឺស្ថិតនៅក្នុងជួរបន្ទាត់តែមួយ តួយ៉ាងគឺដើម្បីធ្វើឲ្យ ក្រុមរបស់ខ្លួន Real Madrid មានឱកាសចូលរួមប្រកួតក្នុងវគ្គ Uefa Super Cup ថ្ងៃអង្គារ៍នេះ ដោយប៉ះជាមួយ ក្រុម Sevilla នៅឯពហុកីឡាដ្ឋាន Cardiff។
បន្ទាប់ពី World Cup ២០១៤ បានបញ្ចប់ផុតទៅ មានកីឡាករឆ្នើមមួយចំនួន បានបន្សល់ទុកស្នាដៃសម្រាប់ប្រជាប្រិយភាពពួកគេ យ៉ាងណាមិញដូចជាកីឡាករ Rodriguez ដែលបានទទួលជ័យជំនះ World Cup Golden Boot បន្ទាប់ពីស៊ុតបាល់បញ្ចូលទីចំនួន ៦ គ្រាប់សម្រាប់ Colombia ឥលូវបានចូលខ្លួនមកលេងឲ្យក្រុម Real Madrid ដែលជាការចាប់ផ្ដើមលេងជាលើកដំបូងរបស់គាត់។
ចំណែកឯ Real Madrid ក៏មិនខុសអីនិងកីឡាករ Rodriguez ដែសម្រាប់ការចូលលេងលើកទីមួួយរបស់គាត់សម្រាប់ Real Madrid នេះ។ ចំពោះកីឡាករនេះវិញក៏មានប្រវត្ដិមិនចាញ់ Rodriguez ព្រោះថាគាត់ក៏ធ្លាប់បានចូលលេង ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងរដូវការ World Cup ផងដែរ។ ថ្លែងពីសេចក្ដីរំភើបរបស់ប្រធានក្រុម Real Madrid លោក Carlo Ancelotti បង្ហាញថា ការប្រកួតនេះ គឺពិតជាព្រឹត្ដិការណ៍មួយដែលសំខាន់ខ្លាំងណាស់ សម្រាប់ក្រុមរបស់គាត់។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី