CamNews

តារា 

បទ “Pushing You Away” របស់ មាស សុខ សោភា ថ្មីប្លែក​មិនចាញ់​បរទេស​ទេ​ (Video Inside)

ភ្នំពេញ៖ នាង មាស សុខសោភា ថ្មីៗនេះបានធ្វើឲ្យ ទស្សនិកជន កាន់តែចាប់អារម្មណ៍ នាងកាន់តែខ្លាំង គឺបន្ទាប់ពីនាងបានបង្ហើរសំនៀង បកស្រាយចម្រៀង ជាភាសាអង់គ្លេស លាយឡំ និងភាសាជាតិយើង យ៉ាងពិរោះរណ្តំចិត្ត មិនចាញ់ តារាបរទេសប៉ុន្មានទេ ។

បទចម្រៀងមួយបទ មានចំណងជើងថា “Pushing You Away” ដែលជាបទថ្មី និងជាការបកស្រាយ ពីតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន នាង មាស សុខសោភា បានសរបញ្ជាក់ឲ្យឃើញពីការច្រៀង និងសម្តែងជាមួយកាយវិការ យ៉ាងរស់រវើកបង្ហាញភាពសិចស៊ី និងការបបោសអង្អែល រវាងនាងនិងបុរស គូស្នេហ៍។ សម្រាប់បទនេះ គឺជាបទចម្រៀងមួយ ទើបតែដាក់បង្ហោះជាសាធារណៈ នៅលើ Youtube កាលពីថ្ងៃទី១០ ខែធ្នូ ហើយជាបទចម្រៀងមួយបទនេះ ទទួលស្គាល់ ជាលក្ខណៈអន្តរជាតិងផងដែរ ។

ចង់ដឹងថាបទចម្រៀងមួយបទ របស់តារាស្រី នាង មាស សុខសោភា ដែលមានចំណងជើងថា “Pushing You Away” ពិរោះនិងប្លែកអារម្មណ៍ ខុសពីបទចម្រៀង របស់នាង កន្លងមកយ៉ាងណានោះ តោះទៅបណ្តែតអារម្មណ៍ ស្តាប់បទចម្រៀងមួយបទនេះ ទាំងអស់គ្នាតើមានអ្វីពិសេស ទើបទទួលបានការគាំទ្រ ជាលក្ខណៈ អន្តរជាតិបែបនេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh