ហេតុអ្វីក៏មានអ្នកដទៃ គេងាយស្រួលនឹងស្វែងរកមិត្តថ្មី ចំណែកអ្នកវិញ បែរជាមានការលំបាក? ប្រសិនអ្នកស្ថិតក្នុងចំណោមមនុស្សដែលពិបាកស្វែងរកមិត្ត ឬចង់រកមិត្តភ័ក្ដិ នោះប្រការទាំងឡាយខាងក្រោម ប្រហែលជាអាចជួយអ្នកបានច្រើន ដើម្បីបានសម្រេចតាមបំណង។
១/ ប្រើប្រាស់គ្រប់ឱកាសដើម្បីបានស្គាល់មិត្តថ្មី
អ្នកប្រាកដជាមានឱកាសយ៉ាងច្រើន ដើម្បីបានស្គាល់ និងរាប់អានមិត្តថ្មី នៅសាលារៀន នៅក្នុង
ក្រុមហ៊ុន ឬក្រុមអ្វីមួយ ដូច្នេះ ចូរកុំបោះបង់ឱកាសទាំងនោះ នៅពេលអ្នកពិតជាចង់ស្គាល់មិត្តថ្មី។
២/ ព្យាយាមធ្វើជាមនុស្សដែលចេះស្ដាប់ និងចេះនិយាយ
មនុស្សដែលមានមិត្តភ័ក្ដិច្រើន និងរាប់អានមិត្តថ្មី បានដោយងាយស្រួល គឺតែងតែមានសមត្ថភាព ទាំងពីរនេះ។ អ្នកដែលចេះនិយាយលេងសើច គឺនឹងធ្វើឱ្យមិត្តថ្មី មានការសប្បាយរីករាយ ខណៈ ដែលអ្នកចេះស្ដាប់ នឹងធ្វើឱ្យមិត្តថ្មីកាន់តែបើកចិត្តទូលាយ។ ជាដំបូង អ្នកនឹងគិតថា សមត្ថភាព
ទាំងពីរនេះ ពិបាកនឹងកើតឡើងចំពោះអ្នក ប៉ុន្ដែកុំបារម្ភ នៅពេលបានឆ្លងកាត់ពីរ បីដង អ្នកប្រាកដ ជាយល់ថា វាជារឿងងាយស្រួល។
៣/ ធ្វើជាមនុស្សពូកែញញឹមដោយភាពស្និទ្ធស្នាល
ស្នាមញញឹមដ៏ស្និទ្ធស្នាល ងាយនឹងធ្វើឱ្យអ្នករាល់គ្នាចាប់អារម្មណ៍លើអ្នក ហើយវានឹងក្លាយជាស្ពាន ឆ្លងទៅរកការបង្កើតមិត្តភាពថ្មី។
៤/ ស្មោះត្រង់ និងធ្វើចិត្តឱ្យទូលាយ
អ្នកអាចនឹងងាយស្រួលរាប់អានបានមិត្តថ្មី ហើយមិត្តភាពនេះនឹងកាន់តែស្និទ្ធស្នាល ពីមួយថ្ងៃ ទៅ
មួយ ប្រសិនអ្នកពិតជាចេះស្ដាប់ ចេះនិយាយជជែកលេង បើកចិត្តទូលាយ និងពិសេសគឺភាពស្មោះ
ត្រង់។
ក្រៅពីវិធីសាស្ដ្រខាងលើនេះ ក៏នៅមានវិធីជាច្រើនផ្សេងទៀត ដែលជួយឱ្យអ្នក មានមិត្តច្រើន ក្នុង នោះមានដូចជា ចូលរួមក្រុមអ្វីមួយដោយស្ម័គ្រចិត្ត ចំណាយពេលច្រើន នៅក្បែរហ្វូងមនុស្ស ឬប្រើ ប្រាស់ភ្នែក ដើម្បីទាក់ទាញចំណាប់អារម្មណ៍ មុននឹងឈានដល់ការសន្ទនា។ល។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ក្មេងពូកែពុលរថយន្ដ ត្រូវដោះស្រាយ បែបណា?
វិធីបញ្ចុះទម្ងន់ដោយប៉ោងប៉ោង សាមញ្ញ ចំណាយពេលតិច ប្រសិទ្ធិភាពខ្ពស់
ចង់រាប់អានមិត្តថ្មី ត្រូវធ្វើបែបណា?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Wikihow/LS