CamNews

យល់ដឹង 

បញ្ហាអ្វីខ្លះដែលមិនគួរ ប្រាប់មិត្ដភ័ក្ដ?

បើទោះអ្នក និងមិត្តភ័ក្ដរបស់អ្នកគឺជាក្រុមជិតស្និទ្ធមួយដែលមិនលាក់បាំងអ្វីនឹងគ្នាទាំង
អស់ ប៉ុន្ដែមានបញ្ហាខ្លះ អ្នកមិនគួរប្រាប់ពួកគេនោះទេ ដើម្បីប្រយោជន៍របស់អ្នក។

ប្រាក់ខែរបស់អ្នក និងស្វាមី


មិត្តភ័ក្ដជួនកាលក៏មានការច្រណែន ប្រណាំងប្រជែង ឬប្រៀបធៀបអំពីជីវភាពរស់នៅថា អ្នក
ណាមានផ្ទះធំ អ្នកណាមានម៉ូតូ និងរថយន្ដល្អជាង។ ប្រសិនអ្នកប្រាប់អោយពួកគេដឹងអំពីប្រាក់
ខែរបស់អ្នក មិត្តភ័ក្ដរបស់អ្នកអាចនឹងមិនចាត់ទុកអ្នកស្មើនឹងពួកគេ។

មិត្តភ័ក្ដដែលស្វាមីរបស់អ្នកមិនចូលចិត្ត
ចូរកុំធ្វើអោយអាពាហ៍ពិពាហ៍បង្កបញ្ហាដល់មនោសញ្ចេតនាមិត្តភ័ក្ដល្អស្អាតរបស់អ្នក។ ប្រសិន
មិត្តភ័ក្ដណាម្នាក់របស់អ្នក បានធ្វើអោយស្វាមីអ្នកមានអារម្មណ៍មិនល្អ ចូរកុំនិយាយអោយពួកគេ
ដឹង។ ជាងនេះទៅទៀត អ្នកក៏មិនត្រូវនិយាយពីប្រការនេះអោយមិត្តភ័ក្ដផ្សេងទៀតដឹងនោះដែរ
ជាពិសេស នៅពេលមិត្តភ័ក្ដម្នាក់នោះមិនបានធ្វើអ្វីធ្ងន់ធ្ងរដែលគួរអោយរិះគន់។

បញ្ហាផ្លូវភេទ


ស្ដ្រីទូទៅ យល់ឃើញថា ការប្រមូលគ្នាជាក្រុមជជែកគ្នាពីរឿងលើគ្រែគឺជាប្រការគួរអោយចាប់
អារម្មណ៍ ប៉ុន្ដែ​មានប្រការមួយចំនួនដែលអ្នកមិនគួររំលឹកដល់នៅពេលជជែកអំពីរឿងរសើបនេះ
ដូចជាទំហំ “ប្រដាប់ភេទ” របស់ស្វាមីអ្នកជាដើម។

បំណុលរបស់អ្នក
ក្នុងលោកនេះ ហាក់ដូចជាក្រុមគ្រួសារណាក៏មានការខ្ចីបុលអ្នកដទៃ ការជំពាក់បំណុលច្រើន ឬ
តិច គឺអាចស្ដែងចេញពីស្ថេរភាពហិរញ្ញវត្ថុរបស់គ្រួសារ។

មិត្តភ័ក្ដរបស់អ្នកអាចនឹងមិនមានការសប្បាយចិត្តសម្រាប់ខ្លួនពួកគេ ដោយសារតែអ្នកនិយាយ
ថា អ្នកមិនបានជំពាក់បំណុលអ្នកណាសោះ ឬក៏ជំពាក់តិចតួចប៉ុណ្ណោះ។ ប្រសិន អ្នកត្អូញត្អែរថា
ខ្លួនកំពុងជំពាក់បំណុលច្រើន ដូច្នេះមិត្តភ័ក្ដរបស់អ្នក ប្រាកដជាមិនហ៊ានអញ្ជើញអ្នកទៅអោយ
មកជប់លៀង ឬដើរទេសចរណ៍ជាមួយពួកគេទៀតនោះទេ។

អ្នកធ្លាប់គេងជាមួយបុរសណាម្នាក់

ទោះជារឿងនេះ គឺជារឿងកម្រ ប៉ុន្ដែមិនមែនមានន័យថា វាមិនអាចកើតឡើងនោះដែរ។ ប្រសិន
មានពេលណាមួយក្នុងអតីតកាល អ្នកអ្នកធ្លាប់គេងជាមួយបុរសណាម្នាក់ នោះចូរកប់រឿងនេះ
អោយជ្រៅក្នុងពេលវេលាជារៀងរហូត បើអ្នកទាំងពីយល់ថា ខ្លួនមិនមែនជាគូនឹងគ្នា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD

 

 

 

 


Tags: need keep friends life knowledge