CamNews

តារា 

Soo young មានជើងវែងជាងគេក្នុងក្រុម SNSD

ប្រវែងរបស់ជើងទាំងគូ គឺជាអាវុធសំខាន់មួយក្នុងការប្រកួតផ្នែកសម្រស់ ប្រសិនអ្នក
មានជើង
វែងៗ រួមនឹងដងខ្លួនសមល្មម នោះអ្នកអាចនឹងក្លាយជាតារាបង្ហាញម៉ូដ។

Sooyoung គឺ សមាជិកម្នាក់ដែលមានកំពស់ខ្ពស់ រួមជាមួយជើងទាំងគូដ៏វែង និងស្អាតបំផុតរបស់
ក្រុម Girls' Generation (ឬហៅថា SNSD) ។ នៅក្នុងកម្មវិធី One Night in TV Entertainment  ដែលផ្សាយកាលពីថ្ងៃទី ៤កាក្កដា កន្លងទៅ បានបង្ហើបអោយដឹងពីប្រវែងជើងដ៏វែងអន្លាយរបស់ Sooyoung។

នៅក្នុងកម្មវិធីខាងលើ ពិធីករ Yoon Do Hyun ​បានស្នើអោយមានការវាស់វែង ប្រវែងជើងទាំងគូ
របស់ភ្ញៀវដែលបានចូលរួម។ ដោយសារជាភ្ញៀវម្នាក់ដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធី
នេះ Sooyoung ​ក៏ត្រូវបានគេវាស់ប្រវែងជើងរបស់នាង ជាលទ្ធផល ជើងរបស់នាង មានប្រវែង
ដល់ទៅ ១,០៧ម៉ែត្រ។ ប្រការដែលគួរអោយនិយាយ នោះគឺ ជើងរបស់ពិធីករ Yoon Do Hyun
មានប្រវែងត្រឹមតែ ១,០២ម៉ែត្រតែប៉ុណ្ណោះ បើទោះជា Yoon Do Hyun ​ខ្ពស់ជាង តារាចម្រៀង
Sooyoung ក៏ដោយ។

Yoon Do Hyun​ and Sooyoung

ក្រៅពីនេះ នៅក្នុងការជ្រើសរើស "ជើងស្អាត" មុននេះ Sooyoung តែងតែជាប់ចំណាត់ថ្នាក់ក្នុង
លំដាប់កំពូលៗ។ អ្នកជំនាញការជាច្រើនធ្លាប់និយាយថា Sooyoung មានរូបរាង និងជើង ជា
ស្ដង់ដារបស់អ្នកបង្ហាញម៉ូដ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

 


Tags: star korea