CamNews

តារា 

ម្តាយតារាស្រី៤ដួង ទម្លាយមូលហេតុ ឲ្យកូនចូលសិល្បៈ (Video Inside)

ភ្នំពេញ៖ កន្លងមកទស្សនិកជន ធ្លាប់តែបានឃើញ វត្តមាន ម្តាយរបស់ តារាស្រី ល្បីឈ្មោះ ជាច្រើនដួង ជូនកូនស្រីទៅណាមកណា មិនដែលដាច់ នោះទេ តែអ្វីដែលចម្លែកនៅពេលនេះ ទស្សនិកជននឹងបានទស្សនា ការសម្តែងរបស់ម្តាយ តារាស្រីល្បីឈ្មោះ៤ដួងនោះ ហើយពួកគាត់ ថែមទាំង ទម្លាយអាថ៌កំបាំង ពីអត្តចរិក របស់កូនៗក្រៅឆាក ប្រាប់ជាសាធារណៈទៀតផង ។

ថ្មីៗនេះ ម្តាយរបស់តារាស្រីល្បីឈ្មោះ៤ដួង គឺម្តាយរបស់ កញ្ញា តូតា ,សារាយ សក្ខណា, នី មុនីនាថ និង គង់ វង្សយ៉ាទី បានបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ ជាលើកដំបូង តាមរយៈកម្មវិធីកម្សាន្តមួយ របស់ស្ថានីយទូរទស្សន៍ MY TV ដោយនៅក្នុងកម្មវិធីនោះ គេសង្កេតឃើញថា ម្តាយរបស់តារាស្រី ទាំង៤ដួងនេះ បានបង្ហើរសំនៀងរួមគ្នា បកស្រាយបទចម្រៀង និងចូលរួមផ្តល់បទសម្ភាសន៍ និយាយពីអត្តចរិក កូនស្រី របស់ខ្លួន ម្តងម្នាក់ៗ ។

ចង់ដឹងថា អ្នកម្តាយទាំង៤ដួងនេះ បានទម្លាយមូលហេតុ ឲ្យកូនចូលសិល្បៈ និងអត្តចរិកកូនរបស់ខ្លួន ក្រៅរង្វង់សិល្បៈ ប្រាប់ទស្សនិកជន ជាសាធារណៈ និងចំណាប់អារម្មណ៍ នៅពេលឡើងឆាក ជាលើកដំបូង។ ដូច្នេះកុំបង្អង់យូរ មានតែទៅទស្សនាឃ្លីបវីដេអូ ទាំងអស់គ្នា ៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh