ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជម្រើសជាតិ ដ៏ល្បីឈ្មោះរបស់អាហ្សង់ទីន ព្រមទាំងមិត្ដរួមក្រុម បានធ្វើដំណើរមកកាន់ទីក្រុង Manchester ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត មុនពេលក្រុមត្រូវប្រឈមមុខនិងការប្រកួតនៅសប្ដាហ៍ក្រោយនេះ។
Lionel Messi ព្រមទាំងមិត្ដរួមក្រុមជម្រើសជាតិជាច្រើននាក់ បានធ្វើដំណើរមកដល់ ទឹកដី Manchester ហើយ គឺក្នុងគោលបំណងចូលហ្វឹកហាត់ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជាលក្ចណៈមិត្ដភាព រវាងប្រទេសទាំងពីរ គឺ អាហ្សង់ទីន នឹង ព័រទុយហ្គាល់ នៅសប្ដាហ៍ក្រោយ នៅទីលានពហុកីឡរដ្ឋាន Old Trafford ។
កីឡាករជម្រើសជាតិអាហ្សង់ទីនទាំងអស់ដែលទើបតែមកដល់ គឺនិងចូលទៅស្នាក់នៅឯ Etihad ដែលជាទឹកដីរបស់ Manchester City ក្រៅពីនេាះទៀតក៏មានវត្ដមាន របស់ Angel Di Maria របស់ Manchester United ផង ដែលត្រូវស្នាក់នៅទីនោះ ដើម្បីធ្វើការហ្វឹកហាត់ ជុំគ្នាមុនពេលការប្រកួតត្រូវចូលមកដល់ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror