CamNews

មិនគួរឲ្យជឿ 

ឯតទគ្គកម្មពិភពលោកថ្មី រថភ្លើងសូកូឡា វែងបំផុតលើលោក

ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ពីគេហទំព័រសារព័ត៌មានប្លែកបរទេស កាលពីថ្ងៃម្សិល
មិញនេះ បានអោយដឹងថា​  ខ្លួនបានចេញអត្ថបទផ្សាយមួយ ទាក់ទិនទៅនឹង រថភ្លើងសូកូឡា វែង
ជាងគេលើលោក។

គួរបញ្ជាក់ផងដែរថា រថភ្លើងសូកូឡាវែងជាងគេលើលោកនេះក៏បានបំបែកឯតទគ្គកម្មពិភពលោក
ផងដែរ ខណៈពេលដែលមានប្រវែងដល់ទៅ ៣៤ ម៉ែត្រឯណោះ។ ដោយចំណាយពេលដល់ទៅ
៧៨៤ ម៉ោង រថភ្លើងវែងជាងគេលើលោកនេះ ក៏បានផុសត្រដែតខ្លួនឡើងនៅឯប្រទេស Brussel
ដែលជាស្នាដៃសិល្បៈរបស់វិចិត្រករកំពូល Andrew Farrugia មកពី Malta ។

លើសពីនេះទៅទៀតរបាយការណ៍ដដែលបានបន្ថែមថា ទន្ទឹមនឹងការទទួលបានបេក្ខភាពបំបែក
ឯតទគ្គកម្មលើលោក  រថភ្លើងសូកូឡាវែងជាងគេនេះ  ត្រូវបានរកអោយឃើញថា​ មានទម្ងន់ដល់
ទៅ ១,២៨៥ គីឡូក្រាមឯណោះ៕

ដោយ ៖ ពិសី
ប្រភព ៖ spy


Tags: international news strange entertainment