ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ Copa America ជំនូបគ្នារវាង ក្រុមជម្រើសជាតិ Argentina ប៉ះគា្នជាមួយ Paraguay ទើបតែបញ្ចប់ប៉ុន្មាននាទីកន្លងទៅនេះ ក៏បានបង្ហាញលទ្ធផលជាស្ថាពរដោយ Argentina ស៊ី Paraguay ៦-១។
ជំនួបប្រកួត ដ៏ជក់ចិត្ដត្រឹមវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយជម្រើសជាតិ Argentina ទំលាក់ Paraguay ក្រោមលទ្ធផលពិន្ទុ ៦-១ ក្រោមបច្ចេកទេសនៃការរកគ្រាប់បាល់ដោយកីឡាករ Marcos Rojo នៅនាទីទី ១៥ Javier Pastore នៅនាទីទី ២៧ Di María នៅនាទីទី ៤៧, ៥៣ Agüero នៅនាទីទី ៨០ និង ចុងក្រោយដោយកីឡាករ Gonzalo Higuain នៅនាទីទី ៨៣។ ជោគជ័យដ៏អស្ចារ្យនេះ ស្ទើតែមិននឹកសា្មនដល់ ដោយកីឡាករ ជម្រើសជាតិ អាហ្ស៊ង់ទីន បានបង្ហាញ ខណៈដែលគួរឲ្យស្ដាយ ក្នុងចំណោមកីឡាករដែលអាចរក គ្រាប់បាល់បាន ទាំង ៦ គ្រាប់ បែជាមិនមានវត្ដមាន ខ្សែប្រយុទ្ធ ដ៏ឆ្នើមរបស់ Barcelona គឺកីឡាករ Lionel Messi ទៅវិញ។
លទ្ធផលជោគជ័យ ម្ដងនេះ ធ្វើឲ្យ Argentina កាន់តែមានទឹកចិត្ដ និងក្ដីសង្ឃឹមឈានទៅដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ពីព្រោះលទ្ធផលប្រកួតកាលពីជំនួបជើងមុន ក្រុមទាំងពីរ ទទួលបានលទ្ធផល ២ ស្មើរ កាលពីថ្ងៃទី ១៣ ខែមុន។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី