តាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្តមួយ បានឲ្យដឹងថា នាង Genecia Low ដែលជាអតីតបវរ
កញ្ញា សឹង្ហបុរីអន្តរជាតិ ឆ្នាំ ២០០៦ បានប្រាប់ថា នាង ខកស្នេហ៍ ដល់ទៅ ១០០ ដង ឯណោះ..។
ប្រភពព័ត៌មានពី The New Paper បានឲ្យដឹងថា ស្រីស្អាត វ័យ ២៩ ឆ្នាំ ទាំងខ្ពស់ ទាំងស្អាត ហើយ
ថែមទាំងជា អ្នកមានទ្រព្យសម្បត្តិ ទៀតផង ប៉ុន្តែសំណាងអាក្រក់ ជីវិតស្នេហារបស់នាង បែរជាបរា
ជ័យរហូត។
នាង Genecia Low បានប្រាប់ថា នាងធ្លាប់ណាត់ជួប ជាមួយបុរស ១០០ មកហើយ តែគ្មាននរណា
ម្នាក់ អាចធ្វើជាមិត្តប្រុសនាង បាននោះទេ។ នាងបានបន្តថា “សព្វថ្ងៃនេះ ខ្ញុំកំពុងតែមាន មុខជំនួញ
ផ្ទាល់ខ្លួនមួយ។ មុខជំនួញនេះ នាងអាចរកប្រាក់ បាន ៥០០.០០០ដុល្លារ ក្នុង១ឆ្នាំ។
មូលហេតុដែលខ្ញុំ តែងតែបរាជ័យរឿងស្នេហា ក៏ព្រោះតែបុរសទាំងនោះ គឺជាឧបសគ្គ ហើយនឹង
ធ្វើឲ្យប៉ះពាល់ ដល់ការជោគជ័យ ក្នុងមុខជំនួញរបស់ខ្ញុំ ទៀតផង”។ នាង Genecia Low បន្ថែមថា
“បុរសដែលខ្ញុំដែលអាច ទាក់ទងជាមួយខ្ញុំបាន លុះត្រាតែបុរសនោះ មានអាយុច្រើនជាង ខ្ញុំ ៥ឆ្នាំ
ហើយមាន ការធំដុំដូចជា នាយក ឬអ្នកគ្រប់គ្រងជាដើម ដើម្បីឲ្យស័ក្តិសម នឹងឋានៈរបស់ខ្ញុំ”៕
ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល