ក្រុងឡុងដ៍៖ ក្រុមដែលកំពុងឡើងជើងខ្លាំង Southampton បានរបូត៣គ្រាប់ផ្ទួនៗ ក្នុងវគ្គទី២ បើទោះបីជាក្រុមភ្ញៀវ Manchester City នៅសល់សមាជិក ១០នាក់ ក៏ដោយដែលបានក្លាយ ជាបរាជ័យធ្ងន់ក ក្នុងផ្ទះលើកទី១នាំ Premier League នារដូវកាលថ្មីឆ្នាំ ២០១៤-២០១៥នេះ ។
Southampton មានឱកាសដ៏ច្រើន សន្ធឹកសន្ធាប់ដែរ តែនៅធ្វើមិនបានសម្រេចសោះ តាំងពីដើមតង់ទី១ មកម៉្លេះដោយ រក្សាលទ្ធផល បណ្តោះអាសន្ន ០-០ តែចូលដល់នាទីទី៥១ ក្នុងវគ្គទី ២វិញ ទើបកីឡាករខ្សែបម្រើ ប្រយុទ្ធមកពីកូតឌីវ័រ Yaya Toure ស៊ុតគ្រាប់នាំមុខឲ្យ Man City ១ជើងក្រោយពេលទទួល បាល់ពីមិត្តរួមក្រុម Sergio Aguero មុនបាត់ បង់សមាជិកខ្សែការពារ Eliaquim Mangala ត្រូវបានពិន័យកាតក្រហម ជាមួយនឹងការពិន័យ កាតលឿង ពីដងពីកំហុស របស់គាត់ ។
តែយ៉ាងណាក៏ដោយ ការនៅសល់មាជិកតែ ១០នាក់បានធ្វើឲ្យ Southampton ដាក់សម្ពាធយ៉ាងខ្លាំង តែបែរជាដាច់មាត់ មកវិញក្រុមមេឃខៀវ រកបាន ២គ្រាប់ទៀត នៅនាទី៨០ និង ៨៨ពីការធ្វើបានសម្រេច ដោយកីឡាករ Frank Lampard និង Gael Clichy ដើម្បីទទួលបាន ៣ពិន្ទុបន្ថែមឡើង ទៅឈរនៅលេខ ២បណ្តោះអាសន្ន ខណៈដែលក្រុម Chelsea របស់លោក Jose Mourinho កំពុងកាន់កាប់កំពូលតារាង ដោយមាន ៣៣ពិន្ទុឆ្លងកាត់១៣ ឈ្នះ១០ និងស្មើ៣ រក្សាប្រវត្តិមិនចាញ់ នៅឡើយ ៕
ផ្ដល់សិទ្ធិដោយ៖ lookingtoday