CamNews

តារា 

នាង Bella ranee ទទួលបានរង្វាន់គាប់ចិត្តពី....!

ថៃ ៖ ដោយសារតែការជោគជ័យដ៏ធំបំផុតចំពោះរឿង "បុព្វេសន្និវាស" នាង Bella ranee ថ្មីៗនេះទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី Prachum Maleenont គឺជាមនុស្សម្នាក់ដែលមានដំណែងធំជាងគេនៅក្នុងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ប្រទេសថៃ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត តារាស្រីវ័យ ២៩ ឆ្នាំរូបនេះ និយាយថា នាងមិនអាចបង្ហើបថា ប្រាក់រង្វាន់លើកទឹកចិត្តប៉ុន្មានដែលនាងបានទទួលនោះទេ ។ ប៉ុន្តែវាគឺជាចំនួនធំមួយដែលជាការលើកទឹកចិត្តដ៏សាកសមបំផុតសម្រាប់នាង Bella ranee ។ នៅក្នុងនោះផងដែរ មិត្តស្រីលោក Weir Sukollawat បានបន្ថែមទៀតថា រង្វាន់លើកទឹកចិត្តនោះគឺទទួលបានព្រោះតែរឿង ២ ដែលនាងបានសម្តែងគឺមានដូចជា "ភ្លើងបុណ្យ" និងមួយរឿងទៀតគឺ "បុព្វេសន្និវាស" ដែលទទួលបានកោតសរសើរពីអ្នកទស្សនា និងមានចំនួនអ្នកទស្សនាយ៉ាងច្រើនកុះករ ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Bella ranee weir sukollawat