CamNews

កីឡា 

Bayurn Munich រកឃើញតួឯកដែលសាកសមបំផុត សម្រាប់សម្ដែងក្នុងមុខតំណែងចាស់

ព័ត៌មានកីឡា៖ ក្លឹប  Bayern Munich បន្ទាប់ពីទទួលលទ្ធិផលថាកីឡាករ Javi Martinez ​ត្រូវ ផ្អាក ការ ប្រ​កួត​រហូត​ដល់ឆ្នាំក្រោយ ដោយសាការរងរបួសជើង ក៏សម្រេចចិត្ដ​ចុះហត្ថលេខា​ព្រមយក​​កីឡាករ ​ Mehdi Benatia មកជំនួសតំណែង ដោយមិនបានប្រាប់ពីតំលៃខ្លួនឡើយ។ 

ក្នុងជំនួបប្រកួតចុងក្រោយរបស់ Bayern Munich German Super​ Cup  ក្រុមត្រូវខាត​បង់​កីឡា​ករ ម្នាក់ដែលទទួលរងរបួសជើងជាទម្ងន់ ហើយត្រូវផ្អាកការប្រកួតមួយរយៈ ហេតុដូច្នោះ​ហើយ​ក្រុមក៏​សម្រេច​ ចិត្ដស្វែងរក​កីឡាករថ្មីមួយរូបទៀត ដើម្បីចូលមកជំនួសតំណែងមួយនេះ។ក្នុងការ​សម្រេច​ចិត្ដជ្រើសអ្នកថ្មីមកកាន់តំណែងចាស់នេះ ក្រុមមើលឃើញកីឡាករម្នាក់ដែលសាកសម​​នឹង​ទីតាំង​មួយ​នេះ នោះគឺកីឡាករ  Mehdi Benatia ដែលឈរជើងនៅក្នុងក្រុមជម្រើសជាតិ Morocco ។សម្រាប់ប្រវត្ដិរួបកីឡាករវ័យ ២៧ ឆ្នាំជនជាតិបារាំងម្នាក់នេះ ធ្លាប់បានជួយសម្រេចបំណងឲ្យក្រុម​ចាស់​របស់ខ្លួន Roma FC បញ្ចប់តង់ទី ២ ស៊េរី A ក្នុងរដូវកាលចុងក្រោយនេះ។ Bayern ដោយ​មើល​ឃើញពីសមត្ថភាពដូច្នោះ ក៏សម្រេចចិត្ដចុះហត្ថលេខទទួលយកតែម្ដងទៅ។ 



 



ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Bayurn Munich Mehdi Benatia