CamNews

កីឡា 

Man United​ ងាកមកមើលខ្សែប្រយុទ្ធក្នុងទឹកដី La Liga ម្នាក់ថ្មីទៀតហើយ ក្រៅពីក្រុម Real Madrid

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានបានចេញផ្សាយពីអេស្ប៉ាញ បានឲ្យដឹថា ក្រុម​បីសាចក្រហម Man United​ កំពុងតែធ្វើការទាក់ទងជាមួយក្លឹប Sevilla ក្នុងប្រទេសអេស្ប៉ាញ ដើម្បីចរចាតម្លៃខ្លួន កីឡាករខ្សែ​ប្រ​យុទ្ធ​ឈ្មោះថា Carlos Bacca ។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ Colombia កីឡាករ Carlos Bacca វ័យ ២៨ឆ្នាំ បានក្លាយជាចំណែកមួយនៃ​​ប្រធានបទយ៉ាងសំខាន់រវាងក្រុម Sevilla និង Man United ខណៈដែលកីឡាករនេះកំពុងតែមានសន្ទុះ​​ជើងខ្លាំងក្លាក្នុងរដូវកាលចុងក្រោយនេះ។ Man United បានលាតត្រដាងតម្លៃសម្រាប់កីឡាកររូបនេះ​​ផងដែរគឺ ត្រឹម ៣០ លានយូរ៉ូ ប៉ុន្ដែក្រុម Sevilla នៅមិនទាន់ អឺអើនៅឡើយនោះទេ ។ ហើយម្យ៉ាងវិញ​ទៀត​ កីឡាករខ្សែប្រយុទ្ធរូបនេះ មិនត្រឹមតែ Man Unitd មួយទេដែលចង់បាន គឺនៅ មានក្រុមមួយចំនួន​ទៀតក្នុងទឹកដីអ៊ីតាលី ក៏ចាប់អារម្មណ៍ទៀតផង គឺក្រុម Roma និង AC Milan ។ 

ប្រភពព័ត៌មានបានបន្ដទៀតថា ថ្វីត្បិតតែមានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាក្រុមនានា ប៉ុន្ដែគោលដៅ ពិតប្រាកដរបស់កីឡាករចង់ប្ដូរទៅក្នុងទឹកដីអាល្លឺម៉ង់វិញ បើទោះជាស្ថិតក្នុងដំណាលណាក៨ដោយ។ តែសម្រាប់សេចក្ដីសម្រេចបច្ចុប្បន្នកីឡាករចង់ប្ដូរទៅកាន់ទឹកដីអង់គ្លេសច្រើនជាង​ ។ 

គូរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម Man United កំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយ បណ្ដាក្រុមទាំងឡាយ ដែលគ្រោងនឹងផ្ទេរកីឡាករចេញ ប៉ុន្ដែរហូតមកទល់ពេលនេះ នៅមិនទាន់មាន​លទ្ធផល អ្វីបង្ហាញនៅឡើយទេ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ independent


Tags: Sport News Man United