សិង្ហបុរី ៖ បើតាមប្រភពពត៌មានបានអោយដឹងថា មានយុវសិស្សរៀនក្រៅម៉ោងម្នាក់ដែល
មានវ័យ ២៦ ឆ្នាំបានស្លាប់ ខណៈពេលដែលគេកំពុងដេក។
បើតាមសម្តីរបស់ឪពុកម្តាយយុវសិស្សមួយនេះ បានបញ្ជាក់ប្រាប់ដល់ទីភ្នាក់ងារសារពត៌មាន
អោយដឹងថា កូនរបស់គាត់បានត្រលប់មកដល់ផ្ទះ ហើយនិយាយថា ៖ គេមានអារម្មណ៍នឿយ
ហត់ខ្លាំងណាស់ បន្ទាប់មកគេក៏ចូលទៅក្នុងបន្ទប់របស់ខ្លួន ដើម្បីគេងមួយស្របក់ ។ ប៉ុន្តែរឿង
ដែលមិនគួរអោយជឿនោះ គឺថា កូនប្រុសរបស់ពួកគាត់ដែលមានវ័យ ២៦ ឆ្នាំ និងមានឈ្មោះ
ថា Tan Songchun បានបាត់បង់ជីវិតទៅហើយ។
យុវសិស្សវ័យ ២៦ ឆ្នាំ (ឆ្វេង) និង សាច់ញាតិបងប្អូន (ស្តាំ)
យុវសិស្សខាងលើនេះ ត្រូវបានគេស្គាល់ថា ជាសិស្សដែលបានសិក្សាក្រៅម៉ោងនៅវិទ្យាស្ថាន
ជាតិគ្រប់គ្រងសិង្ហបុរី ហើយរូបគេផ្ទាល់ត្រូវបានគេដឹងថា បានដេកស្លាប់នៅលើគ្រែរបស់ខ្លួន
កាលពីអំឡុងម៉ោង ១១ យប់។
លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់ឪពុកម្តាយរបស់គេបានអោយដឹងថា ៖ ខណៈ
ពេលដែលគេបានដេកស្លាប់នោះ មើលទៅហាក់បីដូចជាដេកទម្រេតខ្លួនធម្មតាអញ្ជឹង តែមិន
នឹកស្មានថា គេបានស្លាប់បាត់ទៅហើយ ស្របពេលដែលពួកគាត់បានឃើញកំអួតរបស់គេនៅ
ក្បែរខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីភ្នាក់ងារសារពត៌មាន ធ្វើកិច្ចសម្ភាសជាមួយលោកវេជ្ជបណ្ឌិត
មួយរួប វេជ្ជបណ្ឌិតរូបនោះបានបញ្ជាក់ថា កាលដែលធ្វើអោយគេមានការក្អូតចង្អោរមុនពេល
ដែលគេបានស្លាប់នោះ វាមានមូលហេតុច្រើន អាចបណ្តាលមកពី ជម្ងឺបេះដូង ជម្ងឺពិបាកក្នុងការ
រំលាយអាហារ និង ការរងរបួសក្បាលជាដើម ។ ការក្អូតចង្អោរនេះ អាចធ្វើអោយគេស្លាប់បាន
ស្របពេលដែលគេមានជម្ងឺរលាកសួត តែករណីមួយនេះបណ្តាលមកពីការរាលដាលនៃជាតិអា
កុលច្រើនជាង លោកវេជ្ជបណ្ឌិតរូបនេះ ក៏បានបន្ថែមថា ការក្អូតចង្អោររបស់គេ មិនមែនជាមូល
ហេតុចម្បង ដែលបណ្តាលអោយគេស្លាប់នោះទេ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ yourhealth