ភ្នំពេញ៖ បន្ទាប់ពីជាប់ចំណងស្នេហ៍ និងមានអនុស្សាវរីយ៍ ជាមួយថៅកែលក់រថយន្តវ័យក្មេង អស់
រយៈពេលជាង២ឆ្នាំមក ពេលនេះតារាសម្តែងវ័យក្មេង ធ្មេញជំពើស កញ្ញា វ៉ាន់ ម៉ូនិច បានប្រាប់ឲ្យ
គេហទំព័រ LookingTODAY ដឹងថាចំណងស្នេហ៍របស់នាង ជាមួយសង្សារ សំណព្វចិត្តវ័យ២២ឆ្នាំ
និងជាថៅកែលក់រថយន្ត នៅត្រើយខាងកើត ស្ពានជ្រោយចង្វារ ពេលនេះហាក់កំពុង តែមានភាព
រង្គោះរង្គើ មិនចុះសម្រុងគ្នា និងអាចឈានទៅដល់ផ្លូវបំបែកក៏ថាបាន ។
កាលពីពេលកន្លងទៅ តារាសម្តែងដែលកំពុងតែ បោះជំហានទៅរកភាពល្បីល្បាញ នៅក្នុងពិភព
សិល្បៈកញ្ញា វ៉ាន់ ម៉ូនិច បានប្រាប់គេហទំព័រ LookingTODAY និងបណ្តាញសារព័ត៌មានក្នុងស្រុក
ដោយបើកជំហរ និងមិនលាក់លៀមថា នាងមានទំនាក់ទំនងស្នេហា ជាមួយកូនប្រុស អ្នកមានទ្រព្យ
ស្តុក និងជាមន្ត្រីរាជការម្នាក់ ដែលបុរសរូបនោះ គឺជាអ្នកលក់រថយន្ត នៅខាងត្រើយខាងកើត ស្ពាន
ជ្រោយចង្វារ ។
មិនតែប៉ុណ្ណោះ ស្រីស្រស់ធ្មេញជំពើស បង្កប់ដោយមន្តស្នេហ៍ វ៉ាន់ ម៉ូនិច បានបង្ហើបឲ្យដឹងទៀតថា
ទំនាក់ទំនងរវាងនាង ជាមួយសង្សារ ក៏ត្រូវបានឪពុកម្តាយទាំងសងខាងបានដឹងឮផងដែរ ។ ជាពិ
សេសទៅទៀតនោះ ពួកគេតែងតែទៅញ៉ាំអីជាមួយគ្នាជាញឹកញាប់ទៀតផង ។
តែទោះជាយ៉ាងណា ការរៀបរាប់របស់ស្រីស្រស់ វ៉ាន់ ម៉ូនិច មិនទាន់បានមួយចម្អិនកំពិសផង ស្រាប់
តែថ្មីៗនេះ នាងបាននិយាយរៀបរាប់ប្រាប់គេហទំព័រ LookingTODAY ទាំងអារម្មណ៍មិនសូវសប្បាយ
ចិត្តថា ស្នេហារវាងសង្សាររបស់នាង ពេលនេះ មិនល្អនោះទេ កំពុងតែជួបនឹងភាពរង្គោះរង្គើ និងអាចឈានទៅដល់ការចែកផ្លូវគ្នាទៀតផង។
បុប្ផាក្រពុំរីកស្គុះស្គាយ វ៉ាន់ ម៉ូនិច បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំមិនចង់រំឭក និងមិនចង់និយាយ ពីរឿង
នេះតទៅទៀតនោះទេ ព្រោះស្នេហាខ្ញុំ និងគាត់កំពុងតែជួបភាពរង្គោះរង្គើមិនចុះសម្រុងគ្នា។ តាមពិត
ភាពរង្គោះរង្គើពេលនេះ ប្រហែលជាអាចឈានទៅដល់ផ្លូវបំបែក ព្រោះដោយសារតែគាត់ មិនពេញ
ចិត្តការងារសិល្បៈរបស់ខ្ញុំ ដោយសារគាត់ប្រច័ណ្ឌ ។ តែទោះជាយ៉ាងណាគាត់ក៏នៅតែស្រឡាញ់ខ្ញុំ
អ៊ីចឹង ។ បើសិនជាគាត់បែកពីខ្ញុំ គាត់ទៅរៀននៅក្រៅប្រទេសហើយ ដូច្នេះខ្ញុំគិតថា រវាងខ្ញុំ និងគាត់
ប្រហែលជាមិនអាចតទៅមុខបាននោះទេ "។
ខណៈតារាសម្តែងវ័យ២០ឆ្នាំ វ៉ាន់ ម៉ូនិច កំពុងតែបែកបាក់ស្នេហា ជាមួយសង្សារសំណព្វចិត្ត ស្រាប់
តែនាងមាន ជំងឺគ្រុនពោះវៀន មិនអាចទទួលការងារសិល្បៈបាន ស្របពេលដែលនាងពិបាកចិត្ត ។
តែទោះជាយ៉ាងណា នៅពេលនេះ នាងបានធូរស្បើយឡើយវិញហើយ បន្ទាប់ពីមានការមើលថែ
និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីឪពុកម្តាយរបស់នាង និងលោកគ្រូពេទ្យ ៕





ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល