CamNews

តារា 

យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ធ្វើខួបកំណើត ឲ្យកូនប្រុស គម្រប់៧ឆ្នាំ

ភ្នំពេញៈ សម្រាប់ឆាកជីវិតរបស់ តារាចម្រៀងប្រុសស្រី លោក ឃុំ ប៉ុណ្ណាដែត និង អ្នកនាង យក់ ថិតរដ្ឋា ក្រោយពីរៀប ការចាប់ដៃគ្នា សាងគ្រួសារ អស់រយៈពេលជិត ១០ឆ្នាំមក ពួកគេមិនធ្លាប់បានបង្ហាញ ឲ្យមហាជនដឹង ពីភាពរកាំរកូស ក្នុងជីវិតគ្រួសារ ម្តងណាឡើយ ។ លើសពីនេះ តារាប្រុសស្រីមួយគូនេះ ទើបតែសម្ញែងរូបថ ជាច្រើនសន្លឹក បង្ហាញពីសុភមង្គលគ្រួសារ នៅក្នុងថ្ងៃខួប កំណើតកូនប្រុស បណ្តូលចិត្តបង្អួត ទស្សនិកជន និងអ្នកគាំទ្រ ។

ថ្មីៗនេះ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញរូបថត ជាច្រើនសន្លឹក បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន ដោយបង្ហាញឲ្យទស្សនិកជន ឃើញពីភាពផ្អែមល្ហែម ល្អូកល្អឺនរបស់នាង និងគ្រួសារ ខណៈដែលនាង និងស្វាមីបានរៀបចំ ពិធីជប់លៀង ខួបកំណើត ជាលក្ខណៈគ្រួសារ ឲ្យកូនប្រុសគឺ កុមារា ឃុំ រដ្ឋាណាលីដូ គម្រប់ខួប៧ឆ្នាំ ។

ជារៀងរាល់ឆ្នាំតារាមួយគូនេះ តែងតែរៀបចំពិធីជប់លៀង ជាលក្ខណៈគ្រួសារ ឲ្យកូនប្រុសហើយ មូលហេតុ ដែលពួកគេ មិនចង់រៀបចំធំដុំចាយទុន រាប់ពាន់ដុល្លារ នោះ គឺដោយសារស្វាមីភរិយា មួយគូនេះចង់មាន ពេលវេលាសប្បាយ ជុំគ្រួសារជា លក្ខណៈឯកជន មិនចង់ធ្វើឲ្យមានការ ចាប់អារម្មណ៍ភ្ញាក់ផ្អើល ច្រើនឡើយ ។

អស់រយៈពេលជិត១០ឆ្នាំហើយ ដែលតារាចម្រៀងមួយគូនេះ បានដឹកដៃគ្នាចូលរោងការ សាងគ្រួសារជាមួយគ្នាដោយកន្លងមក ស្វាមីភរិយាមួយគូនេះ តែងតែរំលេចរូបថតគ្រួសារ បង្ហាញពីសុភមង្គល និងការស្រលាញ់ យល់ចិត្តថ្លើមគ្នា បង្អួតទស្សនិកជន ជាប់ជានិច្ច ដោយបន្ទាប់ពីពួកគេ ទាំងពីរនាក់ បានរៀបការហើយ គឺពួកគេបានទទួលចំណងដៃ កូនប្រុសម្នាក់ ដែលពេលនេះមាន អាយុ៧ឆ្នាំហើយ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh