CamNews

តារា 

ពិធី​ការិនី ថន លក្ខិណា ទទួល​ស្គាល់​ថា ពិត​ជា​បាន​ទៅ​កែ​ច្រមុះ​នៅ​ថៃ

ភ្នំពេញ៖ ពិធីការិនីសម្បូរវោហារស័ព្ទ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN កញ្ញា ថន លក្ខិណា មុន
នេះ ត្រូវបានមហានដឹងគ្រប់គ្នាថា នាងបានធ្វើការវះកាត់កែបបូរមាត់ដើម្បីឱ្យមានសភាពតូចស្តើង
ដែលមើលទៅស្រស់ស្អាត ដូចជាតារាស្រីមួយចំនួនឯទៀត។

ទន្ទឹមជាមួយនឹងការវះកាត់ កែបបូរមាត់ របស់ ថន លក្ខិណា ទើបតែបានប្រហែលជាពីរខែប៉ុណ្ណោះ
ក៏ស្រាប់តែមានព័ត៌មាន ថ្មីមួយទៀត បានដាក់ការសង្ស័យ ទៅលើរូបនាងជាថ្មីថា ដំណើរទៅកាន់
ប្រទេសថៃរបស់ កញ្ញា ថន លក្ខិណា គឺដើម្បីកែខ្ទង់ច្រមុះ ហើយមើលទៅ។ ប្រភពនោះបានលើក
ឡើងថា  ពិធីការិនី កញ្ញា ថន លកខិណា បានសម្រេចចិត្ត ធ្វើដំណើរទៅប្រទេសថៃម្តងទៀង ក្នុង
គោលបំណងដើម្បីកែខ្ទង់ច្រមុះ របស់នាងឱ្យកាន់តែមានភាព ស្រស់ស្អាតបន្ថែមទៀត។

ជូបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣នេះ ពិធីកា
រិនី តូចច្រឡឹង កញ្ញា ថន លក្ខិណា បាននិយាយប្រាប់ឱ្យដឹងថា ចាស...បង! ខ្ញុំពិតជាទៅកែខ្ទង់ច្រ
មុះ នៅថៃមែនកាលពីថ្ងៃព្រហស្បត្តិ៍ មុននេះ។

កញ្ញា ថន លក្ខិណា បានបញ្ជាក់ថា ខ្ញុំមិនបដិសេធចំពោះព័ត៌មាននេះទេ គឺទទួលស្គាល់ថា ខ្ញុំពិតជា
បានធ្វើច្រមុះមែន...ហើយការកែខ្ទង់ច្រមុះនេះ ក៏ព្រោះ តែខ្ញុំចង់បានភាព ស្រស់ស្អាតតែប៉ុណ្ណោះ។
ម្យ៉ាងទៀង ខ្ញុំកែ តែបន្តិចទេ ដើម្បីឱ្យមានខ្ទង់ស្រួច ហើយក៏ដើម្បីងាយស្រួល ក្នុងការផាត់មុខផាត់
មាត់ផងដែរ ព្រោះថា នៅពេលយើងមានខ្ទង់ច្រមុះ គឺអាចធ្វើឱ្យស្អាតមួយកម្រិតថែមទៀត។

ថន លក្ខិណា បានបន្តទៀតថា ពុំមែនមានតែខ្ញុំម្នាក់នោះទេ ដែលធ្វើការកែខ្ទង់ច្រមុះនោះ គឺមាន
តារាស្រីខ្មែរជាច្រើនឯទៀត ក៏បានធ្វើការកែច្រមុះដូចខ្ញុំដែរ តែមិនចាំបាត់ខ្ញុំនិយាយ បញ្ចេញឈ្មោះ
នោះទេ....! នេះខ្ញុំទើបតែធ្វើការកែក្រោយទេ។

ជាមួយគ្នានេះដែរកញ្ញា ថន លក្ខិណា ក៏បានធ្វើការច្រានចោល ចំពោះព័ត៌មានដែលបាន ដាក់ការ
សង្ស័យ ថា លក្ខិណា អាចរកពេលដើម្បីណាត់ជួប គូស្នេហ៍របស់នាងនៅទីនោះ មុនពេលត្រឡប់
មកស្រុកខ្មែរវិញ។ ចំពោះព័ត៌មាននេះត្រូវបាន កញ្ញា ថន លក្ខិណា ធ្វើការបដិសេធថា ពុំមានការ
ណាត់ជួប ជាមួយអ្នកណាគេទេ ដោយការលើកឡើងនេះ ខុសពីការពិតទាំងស្រុង។

ពិធីការិនី ថន លក្ខិណា បានបញ្ជាក់ថា ដំណើរចេញទៅប្រទេសថៃ រយៈពេលមួយសប្តាហ៍របស់
នាងនេះគឺដើម្បីធ្វើការវះកាត់ កែខ្ទង់ច្រមុះ ហើយបន្ទាប់ពីវះកាត់ កែខ្ទង់ច្រមុះហើយនោះ នាង និង
ក្រុមគ្រួសារក៏បានស្នាក់នៅទីនោះ ដើរលេងកំសាន្តអារម្មណ៍តែប៉ុណ្ណោះ ហើយក៏គ្មានណាត់ជួប
ជាមួយអ្នកណាម្នាក់ដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: thorn leakhena entertainment khmer star