CamNews

ប្លែកៗ 

ប្លែកៗ ៖ ក្រុមគ្រួសារអង់គ្លេស ញ៉ាំសម្លការីឥណ្ឌា ពេញមួយឆ្នាំ

ប្លែកៗ ៖  តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនា
ពេលកន្លងផុតទៅថ្មីៗនេះអោយដឹងថា គ្រួសារអង់គ្លេសមួយត្រូវបានរកអោយឃើញថាបានញ៉ាំ
សម្លការីឥណ្ឌា ពេញមួយឆ្នាំតែម្តង។

គួររំឭកផងដែរថា លោក Dan Toombs ​  វ័យ ៤៧ ឆ្នាំ ដែល​ត្រូវ​គេ​ស្គាល់​តាម​ប្រព័ន្ធ​អ៊ិនធើណេត
​នៃ​គេហ​ទំព័រ​ថា ​ស្ដេច​សម្លការី នោះ​បាន​សាង​ស្នា​ដៃ​ខ្លួន​ជា​មួយ​នឹង​មុខ​ម្ហូប​ការី​ឥណ្ឌា​ចំនួន​​ ៣៦៥
ប្រភេទ​ផ្សេង​គ្នា។ សម្លការី​ទាំង​នោះ​គឺជា​មុខ​ម្ហូប​សម្រាប់​ខ្លួន​គាត់និង​ក្រុម​គ្រួសារ​គាត់​តែ​ម្តង​ដែល
​បាន​ទទួល​ទាន​រាល់​ថ្ងៃ  បន្ទាប់ពី​បាន​ចំណាយ​ពេល​ញុំា​អាហារ​ថោកៗ​របស់​ឥណ្ឌា​រយៈ​កន្លង​មក​
នោះ បុរស​មាន​ដើម​កំណើត​នៅ​តំបន់​ភាគ​ខាង​ជើង​ទី​ក្រុង ​យ៉កសៀ លោក Dan Toombs បាន​គិ
ត​ក្នុង​ចិត្ត​ថា​  ប្រសិន​បើ​លោក​ទទួលទាន​អាហារ​ឥណ្ឌ  ​នៅ​ហាង​រាល់​ថ្ងៃ នោះ​វា​អស់​ថ្លៃ​ចំណាយ
​ច្រើន។ ដូច្នេះ​លោក​បាន​រៀន​ចម្អិន និង​ច្នៃ​មុខ​សម្ល​ការីជា​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា កេរ្តិ៍​ឈ្មោះ
ល្បី​ខាង​ចម្អិន​ម្ហូប​ឥណ្ឌា​របស់​បុរស​នេះ ​បាន​សាយ​ភាយ​តាម​ប្រព័ន្ធអ៊ិនធើណេត​គឺ​នៅ​ពេល​បាន
​បន្ត​រយៈ​ពេល​៣៦៥​ថ្ងៃ​តែ​ម្តង។  អ្វី​ដែល​ជា​ជោគជ័យ​របស់​គាត់​នោះ  ​គឺ​គេ​បាន​បោះ​ពុម្ភ​ជា​សៀវ
​ភៅ​មុខ ​ ម្ហូប​មួយ​មាន​ចំណង​ជើង​ថា  «  របៀប​ធ្វើ​ម្ហូប​តាម​ភោជនីយដ្ឋាន​របស់​ជន​ជាតិ​អង់គ្លេស
-ឥណ្ឌា» ។ ស្តាប់ មើល​ទៅ​វា​គួរ​ឲ្យ​ចង់​សើច   ខណៈ​ក្រុម​គ្រួសារ​គាត់​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ
​ដើម្បី​ទទួល​ទាន​អាហារ  ឥណ្ឌា​ ដែល​បុរស​នេះ​បាន​រៀន​ចម្អិន​វា​នោះ ។    តែ​ទោះ​ជា​យ៉ាង​ណា
​ក្រោយ​រយៈ​ពេល ​៣៦៥ ​ថ្ងៃ​នេះ​បាន​បញ្ចប់​ទៅ    ក្រុម​គ្រួសារ​លោក​ក៏​នៅ​តែ​បន្ត​ការ​ហូប​អាហារ
​ឥណ្ឌា​នេះ​ដដែល​យ៉ាង​ហោច ណាស់​ ៣ ឬ​ ៤ ដង​ក្នុង​មួយ​សប្តាហ៍​ផងដែរ៕

ដោយ ៖ ពិសី
ប្រភព ៖​ ដេលីម៉ែល


Tags: international news strange entertainment