CamNews

តារា 

ស៊ុំ សុម៉ាលី ក្រោយ​ពី​សំងំ​បន្ទុំ​សាច់ លេច​មុខ​មក​បដិសេធ​ព័ត៌មាន​ភ្ជាប់​ពាក្យ​ស្ងាត់ៗ

ភ្នំពេញ៖ តារាសម្តែងមុខស្រទន់ មានមន្តស្នេហ៍ កញ្ញា ស៊ុំ សុម៉ាលី មួយរយៈចុងក្រោយនេះ
ឃើញថា នាងហាក់ដូចជា មិនសូវខ្វាយខ្វល់ទៅលើ អាជីពការងារសិល្បៈ ដូលកាលពីគ្រា
ដែលនាងទើបតែ ចូលខ្លួនប្រឡូក សិល្បៈដំបូងនោះឡើយ ។ ខណៈដែលមានព័ត៌មានថា
សព្វថ្ងៃនាងកំពុង តែមមាញឹកខ្លាំង ជាមួយការបើក មុខរបររកស៊ី រហូតដល់តម្រូវឱ្យនាង ត្រូវ
ផ្អាកពីវិស័យ សិល្បៈមួយរយៈធំ។

ស្របពេលដែលតារា សម្តែងវ័យក្មេង សាច់សម៉ដ្ឋ រលោងកញ្ញា ស៊ុំ សុម៉ាលី បាត់មុខពីការងារ
សិល្បៈ អស់មួយសន្ទុះធំ និងល្បីថា នាងកំពុងតែសម្ងំរៀបចំ បើកមុខជំនួញ ថ្មីផ្ទាល់ខ្លួន ខាង
ក្រៅនោះ ស្រាប់តែថ្មីៗនេះ លេចឮដំណឹងមកថា ស៊ុំ សុម៉ាលី បានជំពុងជួបស្នេហ៍ថ្មី ជាមួយ
បុរសម្នាក់ ដែលជាអ្នក ជំនួញក្នុងស្រុក។

ផ្អែកតាមប្រភពពី អ្នកសិល្បៈជិតស្និទ្ធបំផុត ជាមួយតារាស្រីរូបនេះ បានបង្ហើបប្រាប់ថា បច្ចុប្បន្ន
នេះតារាសម្តែងនាង ស៊ុំ សុម៉ាលី កំពុងតែជោគជ័យ ទៅមុខជាបណ្តើរៗទាំងការបើកមុខជំនួញ
រកស៊ីក៏ដូចជា រឿងជីវិតដៃគូស្នេហា ផ្ទាល់ខ្លួនដោយ នាងបានជួបស្នេហ៍ថ្មី ជាមួយបុរសអ្នកជំ-
នួញ ធំនៅក្នុងស្រុក ។

ប្រភពខាងលើបាននិយាយទៀតថា ទំនាក់ទំនងស្នេហា រវាងតារាសម្តែង ស៊ុំ សុម៉ាលី និងបុរស
ជំនួញ ធំក្នុងស្រុក ម្នាក់នេះ ឥឡូវកំពុងតែដើរ ទៅរកផ្លូវមួយ ដ៏ល្អសម្រាប់ថ្ងៃអនាគត ដោយ
គ្មានអ្វី អាចមករារាំងបានឡើយ គឺថា អ្នកទាំងពីរកំពុង តែមានគម្រោងនឹង រៀបចំពិធីភ្ជាប់មួយ
ក្នុងពេលឆាប់ៗ ខាងមុខនេះ។ បើតាមការដឹង សុម៉ាលី គ្រោងរៀបចំពិធី ភ្ជាប់ដោយស្ងាត់ៗ ជា
មួយបុរសជាគូស្នេហ៍ វ័យប្រហែលជិត៤០ ឆ្នាំក្នុងពេលដ៏ខ្លី ប៉ុន្តែគេមិនបានដឹងច្បាស់ពី ពេល
វេលាពិត ប្រាកដថាថ្ងៃណា ?ខែណា?នោះឡើយ។

ជុំវិញព័ត៌មានខាងលើនេះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣នេះ ញ្ញា ស៊ុំ សុម៉ាលី បានផ្តល់បទ
សម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY ឲ្យដឹងតាមទូរស័ព្ទថា រាល់ថ្ងៃនេះ នាងពិតជាមាន
ទំនាក់ទំនងជាមួយ បុរសម្នាក់នេះពិតមែន ប៉ុន្តែជាលក្ខណៈមួយ កំពុងស្ថិតក្នុង ការសម្លឹងមើល
ពី ចិត្តគ្នាទៅវិញទៅ មកសិន គឺពុំទាន់ឈានទៅ ដល់ដំណាក់កាល ការរៀបចំពិធីភ្ជាប់ពាក្យ
ដូចគេនិយាយនេះនៅឡើយ។

កញ្ញា ស៊ុំ សុម៉ាលី បានបន្តថា "តើបងដឹងមកពីណា ថាខ្ញុំរៀបចំពិធីភ្ជាប់ពាក្យ..? (សើច) ! បង
ឮព័ត៌មាននេះមកពីណា ? អ្នកណាគេនិយាយបង?...(សើច) ! ។ បើសិនជាមានមែន( ពិធីភ្ជាប់
ពាក្យ) វាល្អសម្រាប់ខ្ញុំហើយ ប៉ុន្តែសម្រាប់ខ្ញុំ ដូចជាអត់មានដឹងរឿង រៀបចំពិធីភ្ជាប់ ពាក្យនេះ
ផងហ្នឹង...។ បើនិយាយឱ្យចំទៅ វាជាលក្ខណៈមួយ អត់ទាន់ពិត ដូចជាគេ និយាយនោះទេ."។

ទោះបីជាយ៉ាងណាក្តី ស៊ុំ សុម៉ាលី បាននិយាយ ដោយទទួលស្គាល់ថា នាងពិតជាបានស្គាល់
ហើយក៏កំពុងតែមាន ទំនាក់ទំនងជាមួយ បុរសជំនួញធំម្នាក់នេះ ជិតមួយឆ្នាំ១ ដូចគេនិយាយ
មែន។ ប៉ុន្តែនាងបានច្រានចោល ចំពោះរឿងរៀបចំពិធី ភ្ជាប់ពាក្យនៅពេល ខាងមុខឆាប់ៗ
នេះ ដោយអះអាងថា មិនមាននោះទេ ព្រោះពេលនេះស្ថិតនៅ ក្នុងការស្វែងយល់ ចិត្តគ្នានៅ
ឡើយ៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sum somali entertainment khmer star