CamNews

ព័ត៌មានអន្តរជាតិ 

សិស្សវ័យ ២១ឆ្នាំម្នាក់ ប្រកាសលក់ព្រហ្មចារី ព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីបន្តការសិក្សា

ឈីលី៖ ស្រ្តីអាយុ ២១ឆ្នាំម្នាក់ មកពីតំបន់ San Felipe ប្រទេសឈីលី បានប្រកាសលក់ ព្រហ្មចារី
របស់នាង ព្រោះតែគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីបន្តការសិក្សា ។

ស្រ្តីម្នាក់នេះឈ្មោះ "Tamara" បានប្រកាសលក់ព្រហ្មចារី នៅលើគេហទំព័រមួយ នៅក្នុង ប្រទេស
ឈីលី ដោយក្នុង Status នោះបាននិយាយថា “សួស្តី, នាងខ្ញុំឈ្មោះ Tamara មានអាយុ ២១ឆ្នាំ
នាងខ្ញុំចង់លក់ព្រហ្មចារី ដោយសារតែគ្រួសារនាងខ្ញុំគ្មានប្រាក់ ដើម្បីសង់បំណុលគេ ហើយម៉្យាង
វិញទៀតនាងខ្ញុំ ត្រូវការប្រាក់ដើម្បីបន្តការសិក្សាផងដែរ ។ ខ្ញុំត្រូវការប្រាក់ខ្លាំងណាស់ ប្រសិនបើ
គ្មានប្រាក់នោះទេ ខ្ញុំមិនអាចដោះស្រាយបញ្ហាទាំងនេះ បាននោះទេ”។

សូមបញ្ជាក់ផងដែរថា Tamara មិនមែនជាស្រ្តីដំបូង ដែលបានប្រកាសលក់ព្រហ្មចារីនោះទេ ដោយ
កាលពីឆ្នាំមុន នាង Catarina Migliorini វ័យ ២០ឆ្នាំ ជនជាតិប្រេស៊ីល ក៏បានប្រកាស លក់ព្រហ្មចារី
របស់នាងផងដែរ ដោយនាងទទួលបានការទិញពីបុរសជនជាតិជប៉ុនម្នាក់ក្នុងទឹកប្រាក់ ៧៨០,០០០
ដុល្លារ សហរដ្ឋអាមេរិក ដើម្បីឧបត្ថម្ភដល់អង្គការជនក្រីក្រមួយ នៅក្នុងប្រទេស៕

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange ប្លែកៗ