ម៉ានីល ៖ អ្នកស្លាប់ដោយសារ ព្យុះទីហ្វុង ឈ្មោះ ហាយយ៉ាន់ បានកើនឡើងដល់ ១០០០នាក់
ហើយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បន្ទាប់ពីបាន បោកបក់វាយ ប្រហារ យ៉ាងខ្លាំង ទៅ
លើក្រុង Tacloban ប្រទេស ហ្វីលីពីន ។ នេះបើយោងតាម មន្រ្តីកាកបាទក្រហម ហ្វីលីពីន បាន
ថ្លែងប្រាប់ សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែវិច្ចិកា នេះ។
មន្រ្តីខាងលើនេះ បានបញ្ជាក់ថា ព្យុះទីហ្វុង ហាយយ៉ាន់ បានសម្លាប់ ប្រជាពលរដ្ឋ ហ្វីលីពីន ស្ថិត
នៅទិសទក្សិណ ពីទីក្រុងម៉ានីល ចំងាយប្រមាណ ៣៦០ miles។ សេចក្តីរាយការណ៍ពី មន្រ្តីកាក
បាទក្រហមបានបន្តទៀតថា សពជនរងគ្រោះត្រូវបាន គេប្រទះឃើញអណ្តែតឡើង ដោយសារ
តែឥទ្ទិពល របស់ខ្យល់ព្យុះដ៏កំណាចមួយនេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើន ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញ ជាបន្តបន្ទាប់ ហើយរដ្ឋា
ភិបាល ហ្វីលីពីនទាំងមូល បាននិងកំពុងជួយ អន្តរាគមន៍ ប្រជាពលរដ្ឋ របស់ខ្លួន យ៉ាងខ្លាំងក្លា
បំផុត៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល