CamNews

ព័ត៌មានអន្តរជាតិ 

បណ្តាញទំនាក់ទំនង សង្គម ជាអាវុធ មុខពីរ នាំអោយកើនឡើង អាត្រាលែងលះ

ព័ត៌មានអន្តរជាតិ ៖ កំនើន អាត្រាអ្នកប្រើប្រាស់បណ្តាញសង្គម គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ  ដែលត្រូវ បានគេស្តីបន្ទោសថា ជាអាវុធមុខពីរ ច្រើនជាងបង្កើនការទំនាក់ទំនង តែ   ក៏ បណ្តាលអោយកើន ឡើងដូចគ្នាដែរ អាត្រា លែងលះ នៅក្នុងប្រទេសចិន នេះបើយោងតាមសម្តីអ្នកជំនាញ ។


របាយការណ៍ ពីក្រសួងកិច្ចការស៊ីវិល ចិនអោយដឹងថា     អាត្រា  លែងលះគ្នា នៅក្នុងប្រទេសចិន អំឡុងឆ្នាំ ២០១៤ កន្លងទៅនេះ មានដល់ទៅ ៣,៦៣ លាន គូរ ពោល កើនឡើងដល់ទៅ ៣,៩១% បើធៀបទៅនឹងឆ្នាំ ២០១៣ ។ របាយការណ៍ដដែល បន្តបញ្ជាក់បន្ថែមអោយដឹងថាអាត្រាលែងលះ មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះពោលចាប់ផ្តើមកើនឡើងនៅពេល ដែលមានអាត្រាកំណើនអ្នកប្រើប្រាស់បណ្តាញសង្គម ។

Liu Mingsheng អ្នកជំនាញ   សិក្សា  ស្រាវជ្រាវ ច្បាប់គ្រួសារ និង  ច្បាប់អាពាហ៍ពិពាហ៍ ពី China Law Society លើកឡើងអោយដឹងថា ច្រើនជាង ៥០ភាគរយនៃអាត្រាលែងលះ កាលពីឆ្នាំ២០១៤ នៅក្នុងប្រទេសចិន ហេតុផលចម្បង គឺការមានទំនាក់ ទំនង ផ្លូវភេទជាមួយនឹង ជនទី ៣ ។ Apps តាមប្រព័ន្ធអនឡាញ ក៏ដូចជា បណ្តាញទំនាក់ទំនងសង្គម រួមមាន   ដូចជា WeChat, Momo និង QQ នៅប្រទេសចិន គឺជា សម្បទាចម្បង ដែលអនុញ្ញាតអោយ  អ្នក ប្រើប្រាស់មានឱកាស បង្ហោះ ចែករំលែក ស្គាល់ និង ជួប ដោយងាយ ខណៈប្រការនេះហើយ គឺ   ជាចលករ ឈានទៅដល់ ការ ប្រពឹ្រត្តិ សកម្មភាពផិតក្បត់ជាមួយបុគ្គលទី ៣ ដែលទើបតែ   នឹង ស្គាល់តាមបណ្តាញសង្គម ទាំង ខ្លួនកំពុងតែមានដៃគូរួចទៅហើយនោះ ។


ឧទាហរណ៍ជាក់ស្តែង Liu បានប្រើប្រាស់  មុខងារ Shake មាននៅក្នុងបណ្តាញសង្គម WeChat ។ ប្រើត្រឹមតែម្រាមដៃមួយតែប៉ុណ្ណោះ ក៏អាចស្វែង រក   មនុស្ស នៅជិតបំផុត និងធ្វើការណាត់ជួប ។ ទន្ទឹមនឹងគ្នានេះដែរ បើតាមការលើកឡើងពីអ្នកជំនាញបន្តអោយដឹងថា ៖ ការកើនឡើងនៃទំនាក់ ទំនងសង្គម គឺជាការកាត់បន្ថយ ការទំនាក់ទំនងដោយផ្ទាល់រវាង   គូស្វាមីភរិយា ដែលអាចឈាន ទៅដល់ការលែងលះ ក្នុងករណី អាចបញ្ជាក់បានថា បុគ្គល ណាមួយ មានការលាក់បាំង និងបោក ប្រាស់លួចទាក់ទងមនុស្សទី ៣ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong FB WeChat