ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុម Arsenal ទំនងនឹងត្រូវបានគេជឿជាក់ថា កំពុងតែបន្ថែមល្បឿន តាមប្រមាញ់ កីឡាករ Maxime Gonalons ក្នុងក្រុម Lyon ដែលជាក្រុមរបស់ប្រទេសបារាំង សម្រាប់ការចុះហត្ថលេខាផ្ទេរចេញក្នុងរដូវកាលខាងមុខនេះ ។
កីឡាករ Maxime Gonalons វ័យទើបតែ ២៥ ឆ្នាំលេងឲ្យក្រុម របស់ប្រទេសបារាំង Lyon គឺជាមុខសញ្ញាសំខាន់ បំផុតរបស់ Arsenal ខណៈដែលកីឡាករ ត្រូវទទួលបានការតាមដានយ៉ាងសកម្ម លើបញ្ហាផ្ទេរចេញ ដែលមានក្រុមមួយចំនួនតូចនៅ Premier League បានចាប់អារម្មណ៍។
ដោយសាតែមានការទាក់ទងយ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំ Arsenal កីឡាករ ក៏ទំនងនឹង មិនអាចឈជើងក្នុងក្រុមបច្ចុប្បន្ន បានយូផងដែរ ស្របពេលដែលមានមតិភាគច្រើន បានលើកឡើងថា កីឡាករពិតជាយល់ព្រមទៅកាន់ទឹកដី Premier League ក្រោយពីរដូវកាលដោះដូរកីឡាករ បើកទ្វារ។
គូសបញ្ជាក់បន្ថែមទៀតថា សម្រាប់ការផ្លាស់ប្ដូរទីតាំងរបស់កីឡាករ នេះ ថ្នាក់ដឹកនាំក្រុមមិនទាន់ មានប្រសាសន៍អ្វីនៅឡើយនោះ ទេ គ្រាន់តែបានបង្ហើបពីតម្លៃខ្លួន របស់កីឡាករ ថាត្រឹមតែ ១៤. ៨ លានផោនតែប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast