ព័ត៌មានកីឡា៖ ហេតុការណ៍មួយបានកើតឡើងស្ទើរតែមិនគួរឲ្យនឹកស្មានដល់ ក្នុងពិធីបើកការប្រកាសព្រឹត្ដិការណ៍ប្រកួតបាល់ Copa America 2015 របស់ទឹកដីទ្វីបអាមេរិកខាងត្បួង ដែលនឹងប្រារព្ធឡើងក្នុង ប្រទេស Chile ខណៈដែល មានវត្ដមានពិធីការីនីទូរទស្សន៍រហូតដល់ ៨ រូប ផ្ញើរសារជាវីដេអូ ដើររាងក្នុងបរិវេណកីឡាដ្ឋានប្រកួត ដើម្បីលើកចិត្ដដល់ក្រុមជម្រើសជាតិរបស់ខ្លួន។
ពិធីការីនីប្រចាំប៉ុស្ដិ៍ទូរទស្សន៍អន្ដរជាតិ វ័យក្មេងដ៏ស្រស់ស្អាត ៨ រូបរបស់ប្រទេស Venezuela បានថតជាវីដេអូ អាក្រាតកាយដើររាង ក្នុងបរិវេណទីលានប្រកួតបាល់ទាត់ ក្នុងទឹកដីប្រទេស Chile កាលពីមុនពេលចាប់ផ្ដើម ប្រកាសការប្រកួតវគ្គរដូវកាលពានរង្វាន់ Copa America ប្រចាំតំបន់ ទ្វីបអាមេរិកខាងត្បូង។
សារលើកទឹកចិត្ដរបស់ក្រុមនារីជនជាតិ Venezuela ដែលផ្ញើរជូនក្រុមជម្រើសជាតិរបស់ខ្លួន បានធ្វើឲ្យមានការកក្រើក និង ចាប់អារម្មណ៍ជាខ្លាំងដល់កីឡាករចូលរួមប្រកួត ពីបណ្ដាប្រទេសផ្សេងៗ ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្ដីអត្ថាធិប្បាយក្នុងនោះផងដែរ ក៏បានអះអាងថា មានគោលបំណងលើកកំពស់ពីទឹកចិត្ដស្រ្ដីដែលគាំទ្រ។
ដើម្បីទស្សនារូបភាពជាច្រើនទៀត សូមចូលទៅកាន់ តំណរភ្ជាប់ខាងក្រោម៖
http://www.mirror.co.uk/sport/football/news/copa-america-2015-venezuelan-tv-5858104
ដោយ៖ អឿ អ៊ុយ
ប្រភព៖ mirror