ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីគេហទំព័រអន្ដរជាតិមួយ បានចុះផ្សាយថា ថ្នាក់ដឹកនាំ ក្រុម Arsenal ព្រមទាំ Manchester United ត្រៀមកញ្ចប់ថវិការរៀងៗខ្លួន ដើម្បីដេញថ្លៃយកកីឡាករខ្សែការពារ ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅរដូវកាលផ្ទេរកីឡាករបើកទ្វាសាជាថ្មី ។
កីឡាករខ្សែការពារ វ័យ ២៦ ឆ្នាំ ឈ្មោះថា Benedikt Howedes លេងក្នុងក្រុម Schalke បច្ចុប្បន្ន កំពុង តែស្ថិតក្នុងការសម្លឹងមិនដាច់ពីក្រសែរភ្នែក ពីបណ្ដាថ្នាក់ដឹកនាំក្រុម នៅ Premier League ហើយក៏ត្រៀមកញ្ចប់វិការ សម្រាប់ការបើកទ្វារនៃរដូវកាលដោះដូរកីឡាករសាជាថ្មីផងដែរ ។
ប្រភពព័ត៌មានបានបន្ដទៀតថា តម្លៃទីផ្សាររបស់វត្ដមានក្រុមទាំង ២ ចំពោះកីឡាករ គឺហ៊ានត្រឹមតែ ១៤ លានផោនប៉ុណ្ណោះ ខណៈដែលតម្លៃនេះ មិនទាន់មានការបន្ដដេញថ្លៃបន្ដទៀតនៅឡើយ ។ ហើយម្យ៉ាងវិញទៀត បើមើលតាម សកម្មភាពរបស់ ក្រុម Man United ទំនងមានការពេញចិត្ដលើកីឡាករ ច្រើនជាង Arsenal បន្ដិច ខណៈដែលព័ត៌មាន ត្រូវជ្រាបលើ Man United ច្បាស់ជាង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror