គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ នៅឯខេត្ត Henan ប្រទេសចិន មានទិដ្ឋភាពដ៏
អស្ចារ្យមួយបានកើតឡើងនៅទីនោះ ដោយមានសិស្សហាត់ក្បាច់គុណកុងហ្វូ Kung
fu ចូលរួមដល់ទៅ 10,000 នាក់ បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមសម្តែងក្នុងកម្មវិធី
កេរ្ត៏មរតកវប្បធម៌ជាតិរបស់ប្រទេសចិន ដោយនៅក្នុងការសម្តែងនោះ សិស្សហាត់
ក្បាច់គុណកុងហ្វូ Kung fu និងសម្តែងព្រមៗគ្នា ហើយវាគឺជាព្រឹត្តិការណ៏មួយដែលមិន
ធ្លាប់កើតមានពីមុនមក។
បើយោងតាមប្រភពពត៌មានបានអោយដឹងថា កម្មវិធីកេរ្ត៏មរតកវប្បធម៌ជាតិរបស់ប្រទេសចិនមួយ
នេះ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកាលពី ៦ ឆ្នាំមុន ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វ
ផ្សាយ ក៏ដូចជាអភិរក្សនូវធនធានវប្បធម៌របស់ខ្លួន ពោល គីប្រទេសនេះមានតំបន់ប្រវត្តិសាស្រ្ត
ដល់ទៅ 2,359 កន្លែង មិនត្រឹមតែប៉ុណ្ណោះក៏មានវត្ថុបុរាណជាច្រើនផ្សេងទៀត ដែលបានដាក់
តាំងនៅក្នុងសារមន្ទីរ មានប្រមាណជាង 20 លានវត្ថុបុរាណឯណោះ។
ទិដ្ឋភាពរួមនៅពេលដែលសិស្សហាត់ក្បាច់គុណ កុងហ្វូ ចំនូន 10,000 នាក់កំពុងធ្វើការសម្តែង
ដោយ ៖ រិទ្ធី
ប្រភព ៖ ripleys