CamNews

តារា 

តារាស្រីណាខ្លះ ដែលអ្នកគាំទ្រចង់អោយរៀបការឆាប់ៗ?

កំសាន្ត ៖ ក្រោយជោគជ័យទាំងការងារសិល្បៈ ស្នេហាក៏រីកចម្រើនទៅមុខរឹតតែប្រសើរ បានធ្វើឲ្យអ្នកគាំទ្រគិតគូរដល់អាយដលរបស់ខ្លួន ចំពោះរឿងរៀបការ ។ 

នៅក្នុងនោះផងដែរ មានតារាសម្តែងថៃស្រីល្បីឈ្មោះចំនួន ៥ នាក់ ដែលត្រូវអ្នកគាំទ្រពេញទំហឹង ចង់អោយពួកគាត់ឆាប់រៀបការ ហើយអ្នកទាំង ៥ នោះគឺមានដូចជា នាង Bella Ranee, Kimmy Kimberley, Taew Natapohn, Pancake Khemanit និងនាង Matt Peeranee ៕

១. នាង Bella Ranee និង Weir ស្រលាញ់គ្នាយូរឆ្នាំហើយ ដូច្នេះហើយទើបចង់អោយអ្នកទាំងពីរឆាប់រៀបការ ។ 

២.​ នាង Kimmy Kimberley និង Mark Prin គូស្នេហ៍កំពូលល្បីប្រចាំប្រទេសថៃ អ្នកគាំទ្របន់ស្រន់អោយពួកគេឆាប់រៀបការ ។ 


៣. នាង Taew Natapohn និង Thon Aach Lhaisakul សាងស្នេហ៍ជាង ១៤ ឆ្នាំ ប៉ុន្តែនៅមិនទាន់ចង់រៀបការ ។ 

៤. នាង Pancake Khemanit និងមិត្តប្រុសមន្រ្តីគឺ លោក Mee Saksoonthorn បានសាងស្នេហាក៏មិនតិចឆ្នាំដែរ ប៉ុន្តែរឹតតែមិនទាន់លេចលឺដំនឹងរៀបការ ។ 

៥. នាង Matt Peeranee ជាមួយមិត្តប្រុសដែលជាអ្នកជំនួញ ស្រលាញ់គ្នាជាង ១០ ឆ្នាំ ទើបបែកធ្លាយ ស្រាប់តែអ្នកគាំទ្រចង់អោយរៀបការតែម្តង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella Ranee Kimmy Kimberley Taew Natapohn Pancake Khemanit Matt Peeranee