CamNews

ព័ត៌មានអន្តរជាតិ 

បែកធ្លាយ​ព័ត៌មាន​ ប្រធានាធិបតី​បារាំង​ លួចលាក់​មាន​ស្នេហា​ ជាមួយ​តារា​ភាពយន្ត​ ដ៏​ល្បីមួយ​នៅ​ប៉ារីស

បារាំង៖ ប្រធានាធិបតី បារាំងបច្ចុប្បន្ន លោក François Hollande កំពុងប្រឈមមុខនឹង ភាពអាម៉ាស់ យ៉ាងខ្លាំង បន្ទាប់ពី ទស្សនាវដ្តីមួយ ចេញផ្សាយនូវ រូបថតរបស់ខ្លួន ហើយបានដាក់ ចំណងជើងថា លោកមាន ទំនាក់ទំនងស្នេហា ជាមួយនឹងតារាសម្តែង ភាពយន្ត ដែលមានអាយុ តិចជាងលោកជិត ២០ឆ្នាំ។

ទស្សនាវដ្តី Closer បានចេញផ្សាយ នូវរូបថត ហើយបានសរសេរ បង្ហាញនូវស្នេហា របស់ប្រធា នាធិបតី អាយុ ៥៩ឆ្នាំ ជាមួយនឹងគូស្នេហ៍ថ្មី ដែលជាតារាភាពយន្ត នាង Julie Gayet អាយុ ៤១ឆ្នាំ បានលួចលាក់ ស្នេហាជាមួយគ្នា នៅក្នុងខុនដូមួយ ស្ថិតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

បន្ទាប់ពីមានការ ចេញផ្សាយ ព័ត៌មានបែបនេះ ប្រធានាធិបតីបារាំង មានប្រតិកម្មយ៉ាងខ្លាំង ដោយ មានប្តឹងទៅនឹង និពន្ធនាយកនៃទស្សនាវដ្តី Closer ពីបទសរសេរប៉ះពាល់ និងមិនគោរពដល់ជីវិត ឯកជន នៃទំនាក់ទំនងស្នេហា របស់លោក ជាមួយនឹងតារាសម្តែងភាពយន្ត នាង Julie Gayet។

បច្ចុប្បន្ន អ្នកស្រី Laurence Pieau ជានិពន្ធនាយកនៃទស្សនាវដ្តី Closer កំពុងស្ថិតនៅក្រោម ការសាកសួរ ពីមន្ត្រីតុលាការអំពី ការចុះផ្សាយនៃរឿងស្នេហា របស់ ប្រធានាធិបតីបារាំងនេះ។

សូមជំរាប ទោះបីជាមានការ ទទួលស្គាល់ថា លោក ហូឡង់ មិនទាន់ចុះសំបុត្ររៀបការ ជាមួយស្ត្រីម្នាក់ណាក៏ដោយ ។ ប៉ុន្តែលោក ហូឡង់ ធ្លាប់បានរស់នៅ ជាមួយ នាង វ៉ាល័ររីទ្រៀ វ៉ៃល័រ អតីតអ្នកសារព័ត៌មាន អាយុ៤៧ឆ្នាំ ដែលធ្លាប់ឆ្លងកាត់ ការលែងលះចំនួន២លើក ខណៈពេលមុននេះ លោកធ្លាប់រស់នៅ ជាមួយនាង សេហ្គាលីន រ៉ូយ៉ាន់ អតីតប្រពន្ធ ដែលមានកូន ចំនួន៤នាក់ទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social france ព័ត៌មានអន្តរជាតិ