CamNews

ព័ត៌មានអន្តរជាតិ 

មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ឡើងលើកំពូលភ្នំខ្ពស់បំផុត អមដំណើរដោយ ពីលុតបើកយន្តហោះ ចម្បាំង រាប់រយនាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមភ្នាក់ងារ សារព័ត៌មានរដ្ឋ អោយដឹងថា មេដឹកនាំប្រទេសកុម្មុនីស្តកូរ៉េខាង ជើង លោក គីម ជុងអ៊ុន បានឡើងកំពូលភ្នំមួយ ខ្ពស់ជាងគេបំផុត នៅក្នុងប្រទេស ប្រជុំរូបភាពជាច្រើន សន្លឹកសរបញ្ជាក់ពីទិដ្ឋភាពជាក់ស្តែង មេដឹកនាំរូបនេះ ឈរនៅលើកំពូលភ្នំព្រិលទឹកកក អមជាមួយនឹង វត្តមានពន្លឺព្រះអាទិត្យនៅពីក្រោយ ។ 

របាយការណ៍ ពីរដ្ឋបញ្ជាក់បានថា ឪពុកមេដឹកនាំរូបនេះ លោក គីម ជុងអ៊ិលនោះបានកើតនៅលើភ្នំនេះ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចុះ ប្រវត្តិវិទូជាច្រើននាក់ អោយដឹងថា តាមពិត ទៅលោក គីម ជុងអ៊ិល កើតនៅក្នុងប្រទេសរុស្ស៊ី ។ ប្រភពពីទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី បន្តអោយដឹងថា  មេដឹកនាំផ្តាច់ការលោក Kim Jong-Un បានឡើងលើកំពូលភ្នំ មានរយៈកំពស់ខ្ពស់ដល់ទៅ ២,៧៥០ ម៉ែត្រអមដំណើរជាមួយនឹង បណ្តាពីលុតបើកយន្តហោះចម្បាំង និង មន្រ្តីគណបក្សជាច្រើនរយនាក់ផ្សេងទៀត  ។ កាសែត Rodong ដកស្រង់សម្តីមេដឹកនាំរូបនេះ អះអាង  ទៅដល់កម្លាំងពល   ទាហានអោយ ដឹ ងថា ឡើង  លើកំពូលភ្នំ Paektu ពិតជាផ្តល់គុណតម្លៃ នៃថាមពលផ្លូវចិត្ត ដ៏មានអនុភាព ប្រសើរជាង អាវុធ នុយក្លេអ៊ែរទៅទៀត គួររំឮកថា គោលបំណងចម្បង ក្នុងការឡើងលើ កំពូលភ្នំខ្ពស់លើកនេះ គឺធ្វើដំណើរទស្សនកិច្ចទៅមើល កំពូលពីលុតបើកយន្តហោះចម្បាំង មកពី Korean   People's Army ដែលបានបំពេញបេសកម្មចប់សព្វ គ្រប់នៅលើសមរភូមិ នៅក្នុងតំបន់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news South korea North korea US Military Drill