នាង Hayashi បានក្លាយទៅជាការភ្ញាក់ផ្អើលមួយនៅក្នុងពិភព Internet បន្ទាប់ពីនាងបាន
បង្ហោះរូបថតហោះហើរគ្រប់ទីកន្លែងជុំវិញទីក្រុង Tokyo របស់នាង ។ នាងបានប្រាប់ទៅភ្នាក់
ងារសារពត៌មាន Daily Mail ថា មូលហេតុដែលជំរុញអោយនាងធ្វើបែបនេះគឺដោយសារសំនួន
នៃពាក្យអង់គ្លេសបាននិយាយថា ចូរដាំផ្កាដោយប្រើតែជើងម្ខាង។
បន្ទាប់ពីនាងបានបង្ហោះរូបដែលនាងចេះហោះលើកដំបូង វាពិតជាទទួលបានការចូលចិត្ត
យ៉ាងខ្លាំង នាងក៏បន្តបង្ហោះរូបបែបនេះផ្សេងៗទៀត នាថ្ងៃបន្តបន្ទាប់។
តើអ្វីដែលធ្វើអោយរូបភាពនាង Natsumi ទទួលបានការពេញនិយម ចូលចិត្តបែបនេះ ខណៈ
ពេលដែលមានមនុស្សជាច្រើនបានឆ្ងល់ថា នាងចេះហោះឬយ៉ាងណា? ប៉ុន្តែយុវតីរូបនេះបាន
ស្បថថា នាងពិតជាគ្មានយុទ្ធសិល្បអ្វីនោះទេ ដូច្នេះតើនាងធ្វើវាដោយរបៀបណា? ក្រោយមក
នាងបានបញ្ជាក់ថា៖ "ការដែលនាងខ្ញុំធ្វើទៅបាននេះគឺ ដោយសារការកំណត់នាទី Self Timer
នៅកាម៉េរា Canon EOS Mark II ឬក៏ពេលខ្លះទៀតខ្ញុំបានពឹងមិត្តភក្តិរបស់ខ្ញុំ ដើម្បីថតរូបអោយ
ហើយបន្ទាប់មកខ្ញុំគ្រាន់តែលោតជាការស្រេច"។
ស្តាប់ទៅដូចជាមានភាពងាយស្រួលណាស់មែនទេ ប៉ុន្តែយុវតីរូបនេះក៏មានការពិបាកខ្លះដែរ ដោយសារតែនាងលោតដល់ទៅ ៣០០ដង ដើម្បីថតរូប អោយមើលទៅដូចជាហោះពិតៗ និងមានលក្ខណៈបែបធម្មជាតិ។
មានពេលមួយនោះ ខណៈពេលដែលនាងកំពុងលោតជាច្រើនដងក្នុងការផិ្តតយករូបភាព នៅ
ឯតំបន់ទេសចរណ៍មួយភាគខាងកើតទីក្រុង Tokyo មានអ្នកគិតលុយម្នាក់ដែលបំរើការនៅក្នុង
ហាងលក់វត្ថុអនុស្សាវរីយ៍ បានមានអារម្មណ៍ចម្លែក និងចាប់ផ្តើមនិយាយខ្សឹបៗថា៖ តើនាងឆ្កួត
ឬយ៉ាងណា តើពួកយើងគួរហៅប៉ូលិស ឬក៏អត់?។ រំពេចនោះនាងក៏បានឈប់លោត រួចមក
និយាយប្រាប់អ្នកទាំងនោះថា៖ "ខ្ញុំធ្វើនេះ គឺគ្រាន់តែចង់ថតរូបសំរាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំ
តែប៉ុណ្ណោះ"។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍អៀនខ្មាស់ និងនិយាយថា៖ "អោយពួកខ្ញុំសុំទោស
និងសូមចូលរួមត្រេកអរផង ចំពោះពិធីមង្គលការរបស់នាង"។
តែពេលក្រោយៗមកទៀត នាងក៏បានបញ្ជប់បង្ហោះរូបដែលនាងចេះហោះទៅក្នុងអ៊ីនធើណែត ក៏
ដោយសារនាងបានចូលបំរើការក្រៅម៉ោង ជាជំនួយការវិចិត្រករ ដែលជាហេតុធ្វើអោយនាងមិន
បានបង្ហោះរូបចេះហោះរបស់នាងនោះជាបន្តទៀត៕
ដោយ ៖ មង្គល
ប្រភព ៖ oddtycentral