CamNews

តារា 

ស៊ឹម ថៃណា បាត់មុខឈឹង ពីសិល្បៈ សង្ស័យគូស្នេហ៍ ហាមឃាត់

ភ្នំពេញ៖ អតីតតារាចម្រៀង ធ្លាប់ល្បីឈ្មោះគួរសម នៅផលិតកម្មអ៊ឹម (M) នាង ស៊ឹម ថៃណា ហាក់កំពុងតែ បាត់មុខឈឹង ក្នុងមួយរយៈពេល ចុងក្រោយនេះ ដោយកេរ្តិ៍ឈ្មោះ របស់នាង បានធ្លាក់ស្រុត ស្ទើរតែហៅមិនឮទៅហើយ តាំងពីធ្លាយព័ត៌មានថា នាងបានលួចលាក់សាងស្នេហ៍ ជាមួយបុរសម្បូរទ្រព្យស្តុកម្នាក់មក។ គេសង្កេតឃើញថា ស្ទើរតែគ្រប់កម្មវិធីសិល្បៈ មិនដែលប្រទះឃើញ នាង ស៊ឹម ថៃណា ឡើងឆាកសម្ដែង ឬច្រៀងនោះឡើយ ។

តើ ស៊ឹម ថៃណា ត្រូវគូស្នេហ៍បង្ខាំង មិនឱ្យប្រឡូកសិល្បៈ ឬសំងំបើកមុខជំនួញ? រយៈពេលជាង១ ឆ្នាំ ចុងក្រោយនេះ គេមិនដែលបានជួបប្រទះ នាង ស៊ឹម ថៃណា ញឹកញាប់ ដូចពេលមុនទេ គឺយូរៗម្តងប៉ុណ្ណោះ ។ នាងលេចមុខមួយភ្លែត ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះ តារាចម្រៀងម្នាក់នេះ បានលិចបាត់សូន្យសុង ស្ទើរតែគ្មានមុខ នៅលើទំព័រសារព័ត៌ មានទៀត ផង ។

ស៊ឹម ថៃណា ទៅដល់ណាហើយ ? នេះជាចម្ងល់ របស់មហាជន ដែលធ្លាប់តែគាំទ្រ និងស្គាល់ ថៃណា ពីមុនមក ។ ស៊ឹម ថៃណា មួយរយៈនេះ ពិបាកក្នុងការទាក់ទង តាមលេខទូរស័ព្ទ ខណៈពេលខ្លះទូរស័ព្ទ ហៅចូលតែគ្មានអ្នកទទួល ឬ មួយនាងកំពុង តែគេចវេសពីការ សួរនាំពីអ្នកកាសែត ។ ភាពប្រែប្រួលបែបនេះ កើតមាន បន្ទាប់ពីកញ្ញា ស៊ឹម ថៃណា បានជួបជំពប់ទៅនឹងរឿងអាស្រូវស្នេហា ផ្ទួនៗ

ពោលគឺធ្លាយរឿងពាក់ព័ន្ធស្នេហាលួចលាក់ ជាមួយអាណិជន អ្នកជំនួញក្រៅប្រទេស ឬបុរសថៅកែទ្រព្យស្តុក នៅក្រុងភ្នំពេញ ប៉ុន្តែនាងតែងប្រកែក ។

ខណៈដំណឹងខាងលើ មិនទាន់រសាត់ចេញឆ្ងាយយូរប៉ុន្មានផង ស្រាប់តែ ស៊ឹម ថៃណា បានជំពប់ ទៅនឹងរឿង ដ៏រសើបថ្មីទៀតថា ថៃណា បានចងសម្ព័ន្ធភាពស្នេហា ជាមួយបុរសអ្នកធំ ក្នុងស្រុកម្នាក់ ។ តាំងពីប៉ះ រឿងដ៏រសើបផ្ទួនៗគ្នាមកនោះ ស៊ឹម ថៃណា ក៏បានចាប់ផ្តើម ព្យាយាមគេចវេះ មិននិយាយជាមួយ អ្នកកាសែតឡើយ។

ជាការកត់ សម្គាល់ កញ្ញា ស៊ឹម ថៃណា បានបាក់ស្រុត កេរ្តិ៍ឈ្មោះ ក្នុងស្រុកទៅហើយ ទោះជាប្រឹងស្ទុះស្ទារមក វិញ ក៏ហាក់យឺត ពេលដែរ ដោយសារតែបច្ចុប្បន្ន មានតារាថ្មីៗរះមកសុទ្ធតែ មានសមត្ថភាពល្អ និងរូបសម្រស់ស្រស់ស្អាត ហើយគួបផ្សំនឹងគូស្នេហ៍ហាម ប្រឡូកសិល្បៈពេញលេញ ដូចមុនទៀត ទើបកេរ្តិ៍ឈ្មោះនាង បានកប់លិចបាត់បន្តិចម្តងៗ ។ ប៉ុន្តែតារារូបនេះ អាចមានឱកាសទៅ រកលុយនៅក្រៅស្រុកបាន ប្រសិនបើម្ចាស់ចិត្ត មិនចងជើង ៕



Photo by LookingTODAY

Photo by LookingTODAY

 

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh