អន្តរជាតិ ៖ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌
មានបរទេស Dailymail បានអោយដឹងថា ថ្មីៗនេះ ប្រទេសអូស្ត្រាលីបានប្រារព្ធពិធីបង្ហោះខ្លែងក្នុង
ឱកាសបុណ្យវាយោប្រចាំឆ្នាំ "The Festival of The Winds 2012" ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំមួយនេះ គេឃើញមាន ខ្លែងធំៗជាច្រើន
ត្រូវបានបង្ហោះឡើងនៅតាមបណ្តោយមាត់ឆ្នេរ នាទីក្រុងស៊ីដនី ដែលវាគឺជាភាពទាក់ទាញមួយ
ដ៏អស្ចារ្យ ស្របពេលដែលពួកវាទាំងនោះ ត្រូវបានច្នៃប្រឌិតជារូបរាងសត្វផ្សេងៗគួរអោយគយ
គន់។
តាមធម្មតា សត្វត្រីបាឡែនតែងមានប្រជាប្រិយភាពនៅក្នុងផ្ទៃសមុទ្រ ចំពោះសកម្មភាពហែល
ទឹករបស់វា។ តែទម្រង់រូបរាងត្រីបាឡែននេះ ក៏ត្រូវបានគេយកមកកែច្នៃជារូបខ្លែងដាក់ហោះហើរ
នៅលើអាកាសតាមតំបន់ឆ្នេរខ្សាច់សមុទ្រ ដែលសឹងតែមើលទៅដូចត្រីបាឡែនពិតៗ។
ជាក់ស្តែងគេឃើញមាននៅឯតំបន់ឆ្នេរសមុទ្រ នៃទីក្រុងស៊ីដនីប្រទេសអូស្រ្តាលី ។ រូបខ្លែងដែល
បង្ហោះនោះមានរាងជាសត្វត្រីបាឡែនយក្សតែម្តង ហើយមានប្រវែងជិត៣០ម៉ែត្រឯណោះ។ មិន
ត្រឹមតែខ្លែងយក្ស ដែលមានរាងជាសត្វត្រីបាឡែនប៉ុណ្ណោះទេ តែក៏មានបណ្តាខ្លែងដែលមានរូប
រាងជាសត្វផ្សេងៗទៀត ត្រូវបានបង្ហោះនៅក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំមួយនេះផងដែរ។
ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនាពេលនោះ មានភាពទាក់ទាញយ៉ាងណានោះ
សូមតាមដានទស្សនានូវបណ្តារូបមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ Dailymail