ព័ត៌មានកីឡា៖ Man United បានកំពុងតែចូលខ្លួនជ្រៀតជ្រែកជាមួយ Arsenal ជាបន្ដទៀតហើយលើទីផ្សារដេញថ្លៃកីឡាករ ខ្សែប្រយុទ្ធ Real Madrid គឺ Karim Benzema ដែលរៀបចំកញ្ចប់ថវិការរួចជាស្រេចគឺ ៤០ លានផោន ។
ប្រភពព័ត៌មានបានចុះផ្សាយឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានធ្វើការទាក់ទង ស៊ើបសួរលើដំណឹងផ្ទេរចេញកីឡាករ Karim Benzema អស់រយៈពេលជាយូណាស់មកហើយ ហើយដំណឹងនេះក៏កាន់តែខិតជិតផងដែរ ប៉ុន្ដែសេចក្ដីសម្រេចមិនទាន់នឹងចេញជាផ្លូវការផងស្រាប់ តែ Man United ប្រកាសលូកដៃ ដេញថ្លៃជាសារធារណៈ ដោយហ៊ានឲ្យថ្លៃដល់ទៅ ៤០ ផោន ។
Man United ក្នុងរដូវកាលថ្មីនេះ កំពុងតែត្រៀមខ្លួនចាយលុយ យ៉ាងច្រើនដើម្បីទិញចូលកីឡាករខ្លាំងៗ ហើយម្យ៉ាងវិញទៀតក្រុមក៏ កំពុងតែ លេចធ្លោជាងគេផងដែរ រឿងទំនាក់ទំនងទីផ្សារកីឡាករដែលត្រូវផ្ទេរចេញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast