ព័ត៌មានកីឡា៖ កីឡាករខ្សែប្រយុទ្ធស្បែកក្រញូងរបស់ liverpool មានការអស់សំណើចជាខ្លាំង ខណៈពេលមានពាក្យចរចាមរាមមួយលើកឡើងថា រួបគាត់តែងតែមានទំលាប់រួមរ័ក្សមុនពេលចូលប្រកួត។
កីឡាករជម្រើសជាតិ អ៊ីតាលី ឈ្មោះថា Mario Balotelli បានត្រូវគេនិយាយថា រូបគាត់តែងតែបំពេញបេសកកម្មលើគ្រែរួច ទើបគាត់ទៅបំពេញកាតព្វកិច្ចលើទីលានប្រយុទ្ធ ប៉ុន្ដែចំពោះការចោទប្រកាន់បែបនេះ រួបគាត់បានធ្វើការបដិសេធទាំងកំរោលថា គ្រប់យ៉ាងមិនដូចជាការលើកឡើងនេាះទេ ។
យោងតាមរបាយការណ៍សារព័ត៌មានប្រទេសអ៊ីតាលីថ្មីៗនេះ បានអះអាងឲ្យដឹងថា Mario Balotelli តែងតែហ្វឹកហាត់កំដៅសាច់ដុំនៅលើគ្រែ ដើម្បីធ្វើឲ្យគាត់មានអារម្មណ៍ល្អភ្លឺស្វាង ខណៈមុនពេលគាត់ចូលទៅប្រកួត ។ តែទោះបីជាយ៉ាងក៏ដោយ Mario Balotelli នៅតែបដិសេធ និង ព្យាយាមលើកឡើង ពីតួនាទីសំខាន់ដើម្បីបង្កើតពិន្ទុក្នុងការប្រកួត។
Mario Balotelli និយាយថា មានមនុស្សម្នាក់បាននិយាយប្រាប់គាត់ ថា រួបគាត់ធ្លាប់បានប្រាប់គេម្នាក់ថា ប្រសិនបើរួបគាត់បានរួមរ័ក្សត្រឹមតែ ៣-៤ ម៉ោងមុនពេលចូលប្រកួត គឺអាចធ្វើឲ្យការប្រកួតរបស់គាត់បានល្អ។ ហើយគាត់បន្ថែមទៀត អ្នកទាំងអស់គ្នាជឿជាក់លើគាត់ចុះ ប្រសិនបើគាត់ធ្វើដូចនោះមែន គឺគាត់និង មិនមានកម្លាំងចូលលេងបានទេ ហើយគាត់មិនខ្វល់ថារឿងនេះចេញមកពីណាទេ គ្រាន់តែថា វាអាចធ្វើឲ្យគាត់អស់សំណើចជាខ្លាំង ។
ដោយ៖ អឿ អ៊ុុយ
ប្រភព៖ Mirror