ឃើញកុមារប៊ីចេញពីបន្ទប់ប្រឡង ឪពុកសប្បាយចិត្តដើរទៅសួរៈ 
- មានសង្ឃឹមទេកូន? 
កុមារប៊ីជ្រួញចិញ្ចើមៈ

- គេសួរសុទ្ធតែសំណួរផ្តេសផ្តាស, ខ្ញុំឆ្លើយ អត់រួចមួយមាត់ មានសង្ឃឹមម៉េចកើតទៅ? 
- សំណួរផ្តេសផ្តាសយ៉ាងម៉េច? 
- គឺប្រវត្តិសាស្រ្តសុទ្ធតែព្រឹត្តិការណ៏ដែលខ្ញុំកើតមិនទាន់, 
ចំណែកភូមិសាស្រ្តវិញសួរសុទ្ធតែកន្លែងដែលខ្ញុំ 
មិនដែលទៅដល់, ឲ្យឆ្លើយយ៉ាងម៉េចកើត ?
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke