CamNews

ទស្សនាដំណើរហោះហើរ របស់យន្តហោះ របស់ Malaysia Airlines ដែលបានដាច់ខ្សែរយៈ និងព័ត៌មានបន្ថែមផ្សេងទៀត

កាលពីម្សិលមិញនេះ យើងបានដឹងហើយថា ជើងហោះហើរ MH370 របស់ Malaysia Airlines ដែលធ្វើដំណើរ ចាកចេញពី ម៉ាឡេស៊ី ទៅកាន់ប្រទេសចិន នាវេលាម៉ោង ១២និង៤១យប់ នោះ​បានដាច់ខ្សែ រយៈបន្ទាប់ពី បានចាកចេញពី ទឹកដីប្រទេស ម៉ាឡេស៊ី ដែលយន្តហោះនោះ មានអ្នក​ដំណើរ ២៣៩ នាក់ ។



កាលពីរសៀល ម្សិលមិញនេះ យើងបានទទួល ដំណឹងថា ខាងកងទ័ព ជើងទឹករបស់ វៀត ណាម​បាន កំណត់គោលដៅ នៃយន្តហោះ ដែលបានធ្លាក់ចូល សមុទ្រវៀតណាមហើយ ។ តែ ក្រោយមក មានការ ច្រានចោលវិញ ដោយភាគី ម៉ាឡេស៊ីថា មិនមែនធ្លាក់ នៅកន្លែង​ដែល វៀត ណាម បានកំណត់ឡើយ ។ មកទល់ពេលនេះ ការស្វែងរក នៅតែបន្តទៀត ដោយបន្ថែម កំលាំង កាន់ច្រើន ជាងមុនទៀត ។ ក្រៅពី នេះផងដែរ ខាងជើងហោះហើរ ក៏បញ្ចេញ នូវរូបចលាន ដែលប្រាប់អំពី ដំណើរនៃ ការដាច់ខ្សែរយៈ របស់ជើង ហោះហើរនោះ ផងដែរដែលទស្សនិកជន អាចទស្សនាបាន នៅខាងក្រោមនេះ ។



គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោម អ្នកដំណើរ ២៣៩ នាក់នោះ មាន ២ នាក់បានធ្វើដំណើរ ជាមួយនិងលិខិតឆ្លងដែន ដែលបានលួចពី ជនជាតិអ៊ីតាលី និង អូទ្រីស ដែលម្ចាស់ លិខិតឆ្លងដែន ទាំង ២ មានឈ្មោះ Luigi Maraldi និង Christian Kozel ដែលត្រូវបាន គេប្រាប់ថា មានឈ្មោះនៅ លើយន្តហោះ នោះដែរ តែត្រូវបាន រាយការណ៍ មកថាពួកគាត់ ទាំង ២ មានសុវត្ថិភាព នៅឯដែន គោក ឯណោះទេ ។ ព័ត៌មានបន្ថែមទៀត​ Camnews នឹងរាយការណ៍ ជាបន្ត នៅពេលក្រោយ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ mirror,yahoo 


Tags: international news vietnam malaysia china malaysia airline plane