CamNews

តារា 

ឌួង ហ្សូរីដា ស្រក់​ទឹក​ភ្នែក​ស្ទើរ​ខ្សោះ​ពី​ខ្លួន ព្រោះ​តែ​ឆ្កែ​សំណព្វ​ចិត្ត ស្លាប់​ចោល

ភ្នំពេញៈ នាពេលកន្លងមកទស្សនិកជន ធ្លាប់តែឃើញ ភាពសប្បាយរីករាយ និងស្នាមញញឹម របស់
តារារូបស្រស់ កញ្ញា ឌួង ហ្សូរីដា ស្រាប់ថ្មីៗនេះ នាងបានធ្វើឲ្យប្រិយមិត្ត នៅលើបណ្តាញ ទំនាក់
ទំនងសង្គម Facebookជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលនាង បង្ហាញរូបភាពសោកសៅ ស្រក់
ទឹកភ្នែក ព្រោះតែឆ្កែសំណព្វចិត្ត របស់នាងបានងាប់ ។មិនត្រឹមតែប៉ុណ្ណោះ នាងបានរៀបចំពិធីបុណ្យ
សព ឲ្យឆ្កែនោះតាមប្រពៃណី ដោយមានលោក អាចារ្យ ថែមទៀតផង។

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣នេះ តារាសម្តែង និងជាពិធីការិនីស្រស់ បែបធម្មជាតិ កញ្ញា ឌួង ហ្សូរី
ដា បានបង្ហោះរូបថត ជាច្រើនសន្លឹក បង្ហាញពីភាពទុក្ខសោកសៅ រកអ្វីប្រៀបផ្ទឹមពុំបាន ដែលឆ្កែ ធ្លាប់
តែនាងបីត្រកង ឱបជាប់ដើមទ្រូង ប្រលែងជារៀងរាល់ថ្ងៃ និងធ្លាប់តែហៅពេញៗ មាត់ថាកូនៗនោះ
បែរជាធ្លាក់ខ្លួនឈឺ ហើយដាច់ខ្យល់ស្លាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ កន្លងទៅនេះ ។ នៅ
ក្នុងនោះដែរនាង ក៏បាន សរសេរពាក្យពេចន៍ បង្ហោះបង្ហាញពី ក្តីក្រៀមក្រំ ជាភាសាអង់គ្លេសថា
” 31-03-2013 It was my sadness day that My Fanta leave me..! Y god just let she stay wt me
only 1ys after her big sick last year..? She alway wt me when m feel lonely n upset but now
she gone..! How trouble feeling m I ? I really love her too...S”។

នៅក្នុងនោះដែរ ក៏មាន Friend របស់នាង ជាច្រើនសម្ដែងការភ្ញាក់ផ្អើល ខណៈបានឃើញ នាងរៀប
ចំពិធីបុណ្យសព ឲ្យឆ្កែសំណព្វចិត្ត ទៅតាមប្រពៃណី គ្រប់បែបយ៉ាង នៅវត្តទៀតផង ។ រហូតធ្វើឲ្យ
មាន អ្នកខ្លះលាន់មាត់ថា ឆ្កែរបស់នាងដែល មានឈ្មោះថា Fanta នោះ មិនមែនមាន សំណាង តែ
ពេលនៅរស់ទេ សូម្បីតែស្លាប់ទៅ ក៏មានសំណាងដែរ ដោយសារតែម្ចាស់ របស់ វាគឺ កញ្ញា ឌួង ហ្សូរី
ដា បានរៀបចំពិធីបុណ្យ និងបញ្ចុះសពឲ្យ វាគ្រប់បែបយ៉ាង និងមានរបៀបជា សាសនាខ្មែរទៀតផង៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: duong jorida entertainment khmer star