CamNews

កីឡាអន្តរជាតិ 

Wayne Rooney អះអាងថា ជម្រើសជាតិអង់គ្លេស នៅតែជាអ្នកលងបន្លាច ជម្រើសជាតិដទៃទៀត

ព័ត៌មានកីឡា៖ កីឡាករ ក្រុមជម្រើសជាតិ អង់គ្លេស Wayne Rooney ស្រែកអួតក្ដែងៗប្រាប់ទៅ អ្នកសារព័ត៌​មាន​ថា ក្រុមជម្រើសជាតិ អង់គ្លេស នៅតែជាក្រុមខ្លាំងក្នុងទឹកដីអឺរ៉ុបដដែល ចាប់ទាំងពីការប្រកួត​ក្នុងរដួវកាល World Cup មកម្ល៉េះ ។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ​អង់គ្លេស ដែលបច្ចុប្បន្ន កំពុងតែឈរជើង ក្នុងក្រុម​បីសាចក្រហម Man United បាន​ស្វែរក គ្រាប់បាល់​​ជូនក្រុមជម្រើសជាតិ ចំនួន ១ គ្រាប់ផងដែរ​ក្នុងព្រឹត្ដិការណ៍ប្រកួត European Championship ប៉ះ​ជាមួយក្រុមជម្រើសជាតិ​ Lithuania ។​

លទ្ធផលប្រកួតរវាងក្រុមទាំងពីរ អង់គ្លេសបញ្ចេញសមត្ថភាពបានល្អជាង ​ដោយក្រុមអាចផ្ដួលដៃគូរ ត្រឹមលទ្ធផល​​ប្រកួត ៤-០ ដោយកីឡាករ Rooney នៅនាទីទី ៦, Welbeck នៅនាទីទី ៤៥, Sterling នៅនាទីទី ៥៨ និងចុងក្រោយដោយកីឡាករ Kane នៅនាទីទី ៧៣ ។ 

ទន្ទឹមនឹងលទ្ធផល បង្ហាញដូច្នោះ Wayne Rooney បានថ្លែងថា អង់គ្លេសនៅតែជាក្រុមខ្លាំងដដែល ហើយក៏ជាក្រុម​ដែលតែងតែលងបន្លាចក្រុមដទៃទៀតដែលក្នុងភូមិភាគជាមួយ ។ ហើយបើទោះជាធ្លាប់មានការបរាជ័យក្នុងទឹកដីប្រេស៊ីល ដណ្ដើម​ពានរង្វាន់ World Cup មែន ប៉ុន្ដែចាប់តាំងពីពេលនោះ មកក្រុមតែងតែ​ទទួលបានលទ្ធផល ជោគជ័យ​រហូតដល់ទៅ​ ៧ ប្រកួតរួចទៅហើយ មកទល់ពេលនេះ ។ ហេតុដូច្នេះហើយ អង់គ្លេសនៅតែជា ក្រុមខ្លាំដដែល ក្នុងទឹកដីអឺរ៉ុប ។ 

Wayne Rooney បច្ចុប្បន្នលេងក្នុងក្រុម Man United ក្នុងតំណែងជាខ្សែបម្រើកណ្ដាល ខណៈដែលមួយរយៈក្រោយ​នេះ លោក Louis van Gaal កែប្រែទម្រង់លេង​ ក៏ផ្ដល់ឲ្យកីឡាករលេងក្នុងមុខតំណែងនេះទៅ។ ថ្វីត្បិត​ កីឡាករត្រូវប្ដូរមុខតំណែងក៏ដោយក្ដី ប៉ុន្ដែទម្រង់លេងរបស់របស់កីឡាករនៅតែមានភាពខ្លាំងដូចដើម សម្រាប់​ក្រុម។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Wayne Rooney English