CamNews

តារា 

បវរកញ្ញាអាមេរិក Riggan របូតអាវទ្រនាប់ ពេលប្រកួត ឈុតប៊ីគីនី (Video Inside)

អាមេរិក៖ ក្នុងពេលប្រកួតឈុតប៊ីគីនី បវរកញ្ញាអាមេរិក នាង Chanelle Riggan បានទ្រាំដើរញញឹម ទាំងអាម្មណ៍អាម៉ាស ដោយឈុតប៊ីគីនីរបស់នាង បានរបូតចេញពីដើមទ្រូង ។

តាមព័ត៌មានពីគេហទំព័រTMZ បានឲ្យដឹង នៅថ្ងៃទី២៧ខែមករា ឆ្នាំ២០១៥នេះថា អំឡុងពេលប្រកួតជ្រើសរើសបវរកញ្ញា ពិភពលោក (Miss Universe) ឆ្នាំ២០១៤ ក្នុងឈុតប៊ីគីនី កាលពីថ្ងទី១១ខែមករាកន្លងទៅ ។ បវរកញ្ញាអាមេរិក នាង Chanelle Riggan បានរបូតអាវទ្រនាប់ ខណៈនាងទាញកន្សែងចេញពីខ្លួន ដើម្បីបង្ហាញរូបរាងដ៏ស្អាត ។

នៅខាងមុខកាមេរ៉ា និងក្រសែភ្នែកអ្នកទស្សនាដ៏ច្រើនកុះករ ដើមទ្រូងទាំងពី របស់ Riggan ត្រូវបានបង្ហាញ ប៉ុន្តែដោយស្មារតីឆ្លាតវ័យ Riggan បានទាញខ្សែអាវទ្រនាប់កាន់ ទៅខាងក្រោយ និងបន្តដើរទៅមុខទាំងញញឹម ដូចជាមិនមានរឿងអ្វីកើតឡើង ហើយគណកម្មការ មើលទៅដូចជាមិន សប្បាយរីករាយផងដែរ ពេលឃើញដូចនេះ តែយ៉ាងណាបវរកញ្ញា របស់អាមេរិករូបនេះ អាចបញ្ចប់បានឆ្លង ផុតការប្រកួតវគ្គទី៤ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news London UK Miss World 2014 Miss Universe