អ្នកគ្រូនី បង្រៀនពីមេរៀនសាសនា ដែលនិយាយពាក់ព័ន្ធពីនរក និងឋានសួគ៌ 
- បើសិននរណាទីឋាននរក ទីនោះជាកន្លែងរស់នៅរបស់មនុស្សអ្នកបាប ហើយយមមបាលវាយធ្វើបាបខ្លាំងណាស់ ប៉ុន្តែបើសិនជានរណាបានទៅឋានសួគ៌ ទីនោះជាកន្លែងរស់នៅមនុស្សអ្នកល្អ និងជាទីកន្លែងស្រស់ស្អាតណាស់ ។ 
ពោលចប់ អ្នកគ្រូក៏សួរទៅសិស្សតូចៗរបស់ខ្លួន។

អ្នកគ្រូអ្នកណាចង់ទៅឋានសួរខ្លះ លើកដៃ ? 
ពេលនោះកូនសិស្សក្នុងថ្នាក់រៀនគ្រប់គ្នាលើកដៃគ្រប់គ្នា លើកលែងតែក្មេងស្រីលីនដា ម្នាក់ប៉ុណ្ណោះមិនលើកដៃ។ 
ដោយឆ្ងល់ អ្នកគ្រូក៏ចូលទៅសួរឡើង 
អ្នកគ្រូៈ លីនដា! ហេតុអ្វីប្អូនមិនលើកដៃ មិនចង់ទៅឋានសួរ និងគេទេឬ ? 
លីនដាៈ ចង់ទៅអ្នកគ្រូ! ប៉ុន្តែអ្នកម៉ាក់ខ្ញុំប្រាប់ថា ថ្ងៃនេះចេញពីរៀនហើយ ឲ្យប្រញាប់ត្រលប់ទៅផ្ទះវិញ! អ៊ីចឹងហើយខ្ញុំទៅឋានសួគ៌ជាមួយមិត្តភក្តិមិនបានទេ ។ 
អ្នកគ្រូៈ !!!!!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke